TOP NEWS: ក្រសួងសុខាភិបាលប្រកាសផ្លូវការ៖ រកឃើញអ្នកឆ្លងកូវីដ១៩មួយចំនួនថែមទៀត ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» ធ្វើឲ្យអ្នកឆ្លងសរុបកើនឡើងដល់១៤នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីមួយចំនួនថែមទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្រិការណ៍ «សហគមន៍២៨វិច្ឆិកា» ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍នេះកើនឡើនដល់១៤នាក់។

 

យោងតាមការប្រកាសរបស់សម្ដេចនាយករដ្ឋមន្រ្តីនៃព្រះរាជាកម្ពុជា សម្ដេចហ៊ុនបានលើកឡើងថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ ករណីឆ្លងកូវីដ១៨ ដែលកើតឡើងដំបូងគេក្នុងសហគមន៍របស់កម្ពុជាយើងដែលបានរកឃើញកាលពីថ្ងៃទី២៨នោះ បានកើនដល់១៤នាក់ហើយ ក្នុងចំណោមអ្នកធ្វើតេស្ដរាប់ពាន់សំណាក និងមកពី៧រាជធានីខេត្ត។

ក្នុងនោះសម្ដេចបានលើកឡើងថា ” «មកដល់ពេលនេះវាមានចំនួន១៤ករណី ហើយប្រសិនបើត្រូវបានអះអាងថា ទៅពីខេត្តសៀមរាបជាករណីឆ្លងមួយទៀត (កូនស្រីលោក ឆែម សាវុធ) គឺនឹងមានចំនួន១៥ករណី ប៉ុន្ដែសំណាកទើបនឹងធ្វើតេស្ដបានចំនួន២,២៤៧សំណាក់ ក្នុងចំណោម៣,៣៣២សំណាក់។”

បន្ថែមពីនេះសម្ដេចហ៊ុនសែន បានបញ្ជាក់ដែរថា ការធ្វើតេស្ដរកជំងឺកូវីដ១៩ គឺមិនមានការយកប្រាក់កម្រៃអ្វីពីប្រជាជនទេ ហើយសុំឱ្យប្រជាជនយើងទៅធ្វើទេស្ដកុំទុកយូរបើសង្ស័យថាខ្លួនផ្ទុកមេរោគនេះ។ម្យ៉ាងវិញទៀតប្រសិនបើអ្នកដែលមិនមានកន្លែងធ្វើចត្តាឡីស័ក ខាងរដ្ឋនឹងធានាផ្ដល់ជូន ទាំងកន្លែងស្នាក់នៅនិងអាហារប្រចាំថ្ងៃថែមទៀតផង។

ម្យ៉ាងវិញទៀតករណីឆ្លងក្នុងសហគមន៍លើកនេះ គឺថ្នាក់ដឹកនាំចាត់ទុកថាជាការបង្ហាញក្ដីបារម្ភជាខ្លាំង ហេតុនេះសូមបងប្អូនមេត្តាមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតតាមដែលអាចធ្វទៅបាន។

ប្រភព៖freshnews

Leave a Reply

shares