មើលទៅមានក្តីសុខណាស់ ! ទៅលេងនៅទឹកដី ខេត្តមណ្ឌលគិរី ឃើញម៉ូតូនេះទំនងពេក ពូម៉ៅ ខ្ចីគេ ឌុប ចែដាណា ជិះមួយភ្លែត ឡើងម៉ាសប្បាយ, ចុងក្រោយជូនថវិកាម្ចាស់ម៉ូតូនេះ នូវទឹកប្រាក់ចំនួន…(មានវីដេអូ)

បើនិយាយទៅដល់ឈ្មោះ លោកស្រី ទ្រី ដាណា ពិតណាស់ មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ជាពិសេស តាមរយៈទង្វើរសប្បុរសធម៌ ដែលលោកស្រី និងស្វាមី បានធ្វើមិនដែលដាច់ឡើយ តាមទឹកចិត្តជ្រះថ្លា ប្រកបដោយក្តីសប្បាយរីករាយ។

ក្រៅពីមុខជំនួញ ដែលកំពុងជោគជ័យខ្លាំងនោះ ចែដាណា មិនដែលភ្លេចឡើយ ក្នុងការផ្តល់ពេលវេលាលំហែកាយ សម្រាប់ខ្លួនឯង និងគ្រួសារ ដោយធ្វើដំណើរទៅលេងតាមខេត្តនានា មិនដែលដាច់។

ចំណែកនៅពេលថ្មីៗនេះ លោកស្រី និងស្វាមី បាននាំក្រុមគ្រួសារ ទៅដល់ទឹកដីខេត្តមណ្ឌលគិរី ព្រមទំាងបានផ្តិតយករូបស្អាតៗ មកបង្ហាញហ្វេនៗ នៅក្នុងហ្វេសប៊ុក អមដោយការតុបតែងខ្លួនយ៉ាងសាមញ្ញ តែមើលទៅពិតជាស្រស់ស្អាត និងស្រស់ស្រាយខ្លាំងណាស់។

     

ក្នុងនោះ គេឃើញ ឧកញ៉ា ហ៊ីង បញ្ញារិទ្ធ ហៅ ពូម៉ៅ ដែលត្រូវជាស្វាមី របស់លោកស្រី  បានភ្ជាប់សារខ្លីមួយ ថា “មកមណ្ឌលគីរី ឃើញម៉ូតូនេះទំនង ក៏ជិះលេង ជាមួយប្រពន្ធ”។

   

ហើយម្សិលមិញនេះ នាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២០ ពូម៉ៅ បានបង្ហាញមុខម្ចាស់ម៉ូតូនេះហើយ ព្រមទំាងបញ្ជាក់ប្រាប់ថា ៖ “បង្ហាញមុខម្ចាស់ម៉ូតូតិចបងប្អូន ថ្ងៃមុន យកម៉ូតូគាត់ជិះ នៅមណ្ឌលគិរី មានអ្នកចាប់អារម្មណ៍ច្រើន។ គាត់អ្នកយាមនៅមុខរមណីយដ្ឋានសមុទ្រឈើ ខេត្តមណ្ឌលគិរី។

   

ឃើញម៉ូតូនេះ ចាប់អារម្មណ៍ ក៏ហៅប្រពន្ធមកឌុបដើរលេងមួយត្រុយមុខហ្នឹងទៅ អត់មានទៅណាឆ្ងាយទេ ព្រោះប្រពន្ធភ័យពេក រកតែលោតចុះ ជូនគាត់ 200$ ទុកខ្លួនឯង 100$ ហើយឱ្យប្រពន្ធ 100$ និងជូនអាវរងាមួយ ព្រោះត្រជាក់ដែរ។ តែសួរតិច ប្រពន្ធបានលុយនៅ តិចបែកការណ៍ “។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដអូខាងក្រោមនេះ ៖

         

shares