ទេសភាព ស្អាតណាស់ ! ស្ងាត់ៗ សុឹម សូលិកា និងស្វាមី នាំកូនស្រី ទៅលំហែ កាយ ដល់ខេត្តទំាង២នេះបាត់ មើលទៅសប្បាយដល់ហើយ ថែមទំាងនិយាយ បែបនេះ ថា…

អ្នកនាង សុឹម សូលិកា គឺជា ពិធីការិនី និងជាតារាសម្តែងស្រី ដ៏ល្បីឈ្មោះម្នាក់ ដែលទស្សនិកជនជាច្រើន មិនដែលមើលរំលង ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ មកដល់សព្វថ្ងៃនេះ។

ងាកមកមើលជីវិតក្នុងគ្រួសាររបស់ សូលិកា វិញម្តង ក៏មិនធម្មតាឡើយ ដោយតែងតែបង្ហាញក្តីរីករាយ កក់ក្តៅ ឲ្យគ្នាទៅវិញទៅមក មើលទៅពិតជាពោរពេញដោយសុភមង្គលខ្លាំងណាស់។

ជាក់ស្តែងម្សិលមិញ និងថ្ងៃនេះ សូលិកា និងស្វាមី បាននាំកូនស្រី ទៅលំហែកាយដល់ខេត្តរតនៈគិរី និងខេត្តមណ្ឌលគិរី ពោរពេញដោយស្នាមញញឹម រីករាយ និងកក់ក្តៅយ៉ាងខ្លាំង ព្រមទំាងបានផ្តិតយកទេសភាពនៅទីនោះ ពិតជាស្រស់ស្អាតខ្លាំងណាស់។

សូលិកា បានភ្ជាប់សារខ្លីមួយថា “សេចក្ដីសុខ សុភមង្គល គ្រួសាររបស់ខ្ញុំ ងាយៗ ស្រួលៗ សប្បាយៗ តោះ តោះ ឆ្លងឆ្នាំថ្មី ស្អែកខានស្អែកនេះហើយ ២០២០/២០២១(countdown) ចាស់មួយឆ្នាំទៀតហើយ សូមរក្សាស្នាមញញឹម ជូនមនុស្សជាទីស្រលាញ់អោយបានច្រើនៗ ព្រោះថា …. ក្ដីសុខរបស់មនុស្ស ដែលយើងស្រលាញ់ គឺជាក្ដីសុខរបស់យើងពិតៗ នោះអី ចាស ។ រាត្រីសួស្ដី មហាមិត្តទាំងអស់គ្នា”៕

                             

shares