ក្តីសុខ ! សុឹម សូលិកា និងស្វាមី នាំកូនស្រី ដាក់ប៉ុន្មានប៉ុស្តិ៍ នៅទឹកដី ខេត្តមណ្ឌលគិរី មើលទៅស្រស់ស្រាយណាស់ អមដោយទេសភាព ស្អាតទាក់ភ្នែកទៀត ហើយប្រាប់យ៉ាងខ្លី ថា…

ហ្វេនៗ ក៏ដូចជាទស្សនិកជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកនាង សុឹម សូលិកា នោះ ដែលជា ពិធីការិនី និងជាតារាសម្តែងស្រី ដ៏ល្បីឈ្មោះម្នាក់ ដែលគ្រប់គ្នា មិនដែលមើលរំលង ឡើយ ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ មកដល់សព្វថ្ងៃនេះ។

ក្រៅពីវិស័យសិល្បះ បើងាកមកមើលជីវិតក្នុងគ្រួសាររបស់ សូលិកា វិញ ក៏មិនធម្មតាឡើយ ដោយ តារាស្រីរូបនេះ កំពុងសាងសុភមង្គល យ៉ាងកក់ក្តៅជាមួយ ក្រុមគ្រួសារដ៏តូចមួយរបស់ខ្លួន មើលទៅពិតជាពោរពេញដោយក្តីសុខ ខ្លាំងណាស់។

  

ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុននេះទៀត សូលិកា និងស្វាមី បាននាំកូនស្រី ទៅលំហែកាយដល់ខេត្តរតនៈគិរី និងខេត្តមណ្ឌលគិរី មើលទៅពោរពេញដោយស្នាមញញឹម រីករាយ ណាស់ ព្រមទំាងបានផ្តិតយកទេសភាពនៅទីនោះ ឃើញហើយ ពិតជាស្រស់ស្រាយ រំសាយអស់ទុក្ខកង្វល់នានា។

សូលិកា ក៏បានភ្ជាប់សារខ្លីមួយដ៏មានន័យ កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ថា “សេចក្ដីសុខ សុភមង្គល គ្រួសាររបស់ខ្ញុំ ងាយៗ ស្រួលៗ សប្បាយៗ តោះ តោះ ឆ្លងឆ្នាំថ្មី ស្អែកខានស្អែកនេះហើយ ២០២០/២០២១(countdown)ចាស់មួយឆ្នាំទៀតហើយ សូមរក្សាស្នាមញញឹមជូនមនុស្សជាទីស្រលាញ់អោយបានច្រើនៗ ព្រោះថា …. ក្ដីសុខរបស់មនុស្សដែលយើងស្រលាញ់គឺជាក្ដីសុខរបស់យើងពិតៗ នោះអី ចាស ។ រាត្រីសួស្ដី មហាមិត្តទាំងអស់គ្នា “។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗ នៃដំណើរកម្សាន្ត របស់ សូលិកា និងក្រុមគ្រួសារខាងក្រោមនេះ ៖

                         

shares