ស្នាដៃកូនខ្មែរពិតៗ!!! កែច្នៃ ស្លឹកចេក ចេញជារូបនាគបានយ៉ាងស្អាតណាស់ សូមជូនពរឲ្យបងប្អូនមានសំណាងល្អ

ជាការពិតណាស់គំនិត​ច្នៃ​ប្រឌិត​ គឺជារឿងមួយដែលមិនមានភាព​ងាយស្រួល​នោះទេ​ ទម្រាំ​តែបង្កេីតនូវរបស់អ្វីមួយ​ ត្រូវ​មានការ​សិក្សា​ និង​ចំណាយ​ពេល​ជាច្រើន​ ​ទេីបទទួលបាន​នូវ​លទ្ធផល​ ហេីយ​ក៏មិនប្រាកដថា​ លទ្ធផល​នោះ​វាមាន​ភាព​ល្អប្រសើរ​ ដូចដែរអ្វី​ដែលយេីងបាន​គិត​ បាន​មួយ​រយភាគរយនោះទេ។

ស្រាប់តែពេលថ្មីនេះមានការបង្ហោះចែកចាយពីរូបនាគមួយដែលជាស្នាដៃកូនខ្មែរ បាន​ច្នៃ​យកស្លឹកចេកមកធ្វើជាទៅជា​រូប​សត្វ​ជានាគមួយពិតជាស្រស់ស្អាត​ និងមានរូបរាង​ដូចបេះបិទ​តែម្តង​ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មហាជន​ ជាពិសេស​អ្នក​ប្រើប្រាស់​ក្នុង​បណ្តាញ​សង្គម​ មានការចាប់​អារម្មណ៍​ជាខ្លាំង​ ។

​ដែលនេះគឺទទួលបានតាម​រយៈ​ហ្វេសប៊ុក​​ បានបង្ហោះរូបភាព​ អមជាមួយ​ពាក្យ​ពេចន៍​រៀបរាប់​យ៉ាងដូច្នេះ​ថា​៖​ «ស៊ែរ១ ស្នាដៃកូនខ្មែរពិតៗកែឆ្នៃ ស្លឹកចេក បានល្អ ស្អាតគួរសម នាគធ្វើពី ស្លឹកចេក សូមជូនពរឲ្យបងប្អូនមានសំណាងល្អ»។ ចង់ជ្រាបឲ្យកាន់តែច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​រូបភាព​ដូច​តទៅ​។

សាធុ សាធុ សាធុ សូមបារមីព្រះពុទ្ធព្រះអង្គ បារមីសក្តិសិទ្ធផ្លូវក្នុង មេត្តា រុញច្រាន ស៊យ គ្រោះ ជម្ងឺ រឿងចង្រៃទាំងឡាយចេញផុតអស់ពីខ្ញុំ ពីបង ប្អូន កូន ចៅទាំងអស់ក្នុងត្រកូលរបស់ខ្ញុំ និងយើងទាំអស់គ្នា។

សូមបារមីព្រះពុទ្ធព្រះអង្គ បារមីសក្តិសិទ្ធផ្លូវក្នុង នាំនូវ សេចក្តីសុខចំរើ មហាហេងៗ មហាលាភជ័យគ្រប់ប្រការ លុយ មាសប្រាក់ ទ្រព្យសម្បត្តិ មុខរបរការងារល្អកើតមានដល់រូបខ្ញុំ ដល់ក្រុមគ្រួសារក្នុងត្រកូលខ្ញុំ និងយើងទាំងអស់គ្នា ហើយសូមឲការប្រាថ្នា និងធ្វើអ្វីដែលល្អបានសំរេចជាផលដូចបំណងសាធុ សាធុៗ

shares