ពិតជាមានគំនិតច្នៃប្រឌិតមែន មក​មើល​បុរស ២​នាក់​នេះ ផលិត​ក្រដាស​សរសេរ ដោយ​ប្រើ​ដៃ​សុទ្ធសាធ​ (វីដេអូ)

បើយោងតាមវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គមទាក់ទងទៅនឹង​បុរស ២​នាក់បាន​បង្ហាញ​ពី​ការផលិតក្រដាស​ដោយ​​ប្រើប្រាស់​ដៃ​សុទ្ធសាធ។អ្នកទាំងអស់គ្នាដឹងហើយថាក្រដាសគ្រាន់តែ​ជា​របស់​ស្តើង​តូច​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​វា​មាន​សារៈសំខាន់​ក្នុង​វិស័យ​អប់រំ ពោល​គឺ​វា​ត្រូវ​​គេ​ប្រើ​សម្រាប់​កត់ត្រា​រៀងរាល់ថ្ងៃ​។ តើ​អ្នក​សាក​ស្រមៃ​មើលថា តើ​យើង​នឹង​ជួប​ការលំបាក​យ៉ាង​ណា​​ប្រសិន​ជា​គ្មាន​ក្រដាស​សរសេរ​។​​មនុស្ស​មួយចំនួន​ដែល​ប្រើប្រាស់​ក្រដាស​រាល់ថ្ងៃ ប្រហែលជា​មិន​ដឹង​ទេ​ថា វា​ផលិត​ពីអ្វី​។

ជា​ការពិត​​ណាស់​ក្រដាស់​ត្រូវបាន​គេ​ផលិត​ពី​ដើមឈើ ហើយ​បច្ចុប្បន្ន ដោយសារ​បច្ចេកវិទ្យា​មាន​ភាពជឿនលឿន​​ការផលិត​ក្រដាស​សុទ្ធតែ​ត្រូវ​ប្រើប្រាស់​គ្រឿន​ម៉ាស៊ីន​ទាំងអស់ ដូច្នេះ​ការផលិត​មាន​ភាពងាយស្រួល​​បំផុត ប៉ុន្តែ​ប្រសិនជា​យើង​មិន​មាន​ម៉ាស៊ីន តើ​យើង​អាច​ផលិត​ក្រដាស​ដោយ​ដៃ​បាន​ដោយ​វិធី​ណា​?
   
បើអ្នកទាំងអស់គ្នាចង់ជ្រាប់ច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

shares