អស្ចារ្យពេក មើលឡើងព្រឺសម្បុរ ! នេះជាដំណើរផ្សងព្រេង របស់ ឧកញ៉ា ស្រី ចាន់ថន ក្នុងទឹកដីកម្ពុជាយើង ដែលចំណាយពេលជាង២ខែ ឆ្លងកាត់ ភ្លៀង ព្រៃភ្នំ ផ្ទះអ្នកភូមិ រំលេចទៅដោយទេសភាពស្អាតៗ ឃើញហើយពិតជាញាក់សាច់…(មានវីដេអូ)

កាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះវីដេអូដ៏គួរឲ្យចាប់អារម្មណ៍ជាខ្លាំងមួយ បង្ហាញពីដំណើរផ្សងព្រេង ដែលបានចំណាយអស់ពេលជាង២ខែ ឆ្លងកាត់ ភ្លៀង ព្រៃភ្នំ ជំរំដងអូរ វាលស្រែ ផ្ទះអ្នកភូមិ និង តំបន់ទេសចរណ៍ជាច្រើនកន្លែង អមដោយទេសភាពស្អាតត្រជាក់ភ្នែក ឃើញហើយពិតជាអស្ចារ្យណាស់ មើលឡើងព្រឺសម្បុរ។

ក្នុងនោះ ឧកញ៉ា ស្រី ចាន់ថន ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “ថ្ងៃនេះដែរ ខ្ញុំបាទចង់បង្ហាញនូវឃ្លីបវិឌីអូមួយ ដែលខ្ញុំបាទ បានចំណាយពេលជាង២ខែ ក្នុងការចុះបេសកម្មធ្វើដំណើរផ្សងព្រេងដោយផ្ទាល់ ដើម្បីរៀបចំបង្កើតឃ្លីបវីឌីអូនេះឡើង ក្នុងគោលបំណងចង់ផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង ក៏ដូចជាការចូលរួមលើកកម្ពស់ និងថែរក្សាបរិស្ថាន រួមជាមួយនឹងជីវិតតស៊ូ និងកីឡា លើការធ្វើដំណើរផ្សងព្រេងគ្រប់ទីកន្លែងរបស់ខ្ញុំបាទផ្ទាល់ផងដែរ ។

ដូចនេះសូមពុកម៉ែ បងប្អូន ពូមីងទាំងអស់ មេត្តាទស្សនា ក៏ដូចជាជួយផ្តល់ជាមតិយោបល់(Comments) និងចែករំលែក (Share) នូវឃ្លីបវីឌីអូមួយនេះ ទាំងអស់គ្នា ដើម្បីផ្សព្វផ្សាយកាន់តែទំលំទូលាយ ជូនដល់ភ្ញៀវទេសចរណ៌ជាតិ និងអន្តរជាតិ បានឃើញអំពីតំបន់ទេសចរណ៌នៅក្នុងប្រទេសអច្ឆរិយៈរបស់យើងនេះ ។”។

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

                         

shares