កក្រើកពេញសង្វៀន! សុខហ៊ុច ប៉ះ ផល សោភ័ណ្ឌ លើកនេះរញ្ជួយសង្វៀនអស់ហើយ (មានវីដេអូ)

ភ្នំពេញ៖ រញ្ជួយសង្វៀនទូរទស្សន៍បាយ័ន កាលពីថ្ងៃអាទិត្យម្សិលមិញ រវាងគូសងសឹក រន្ទះជើងពិឃាត មឿន សុខហ៊ុច និងដំរីភ្លុកពិឃាត ផល សោភ័ណ្ឌ ក្នុងជំនួបដណ្តើមប្រាក់លាន។

កាលពីប្រកួតលើកមុន សុខហ៊ុច បានយកឈ្នះពិន្ទុ សោភ័ណ្ឌ បំបែកកំណត់ត្រារបស់ខ្លួន ប៉ុន្តែក៏ត្រូវផ្អាកមួយរយះដោយសាររបួសជង្គង់។ អ្នកទាំងពីរសុទ្ធតែជាកីឡាករលំដាប់កំពូលរបស់កម្ពុជាយើង។

ក្នុងជំនួបលើកនេះគឺពិតជាកក្រើកជាងលើកមុនទៀត ដោយសារមានស្នាមបែកតាំងពីទឹកទី២មក ដោយសារកែងឆ្វេងរបស់ សុខហ៊ុច ទៅលើចិញ្ចើមខាងឆ្វេងរបស់ សោភ័ណ្ឌ។ ការប្រកួតដ៏ក្តៅគគុកក៏បានបន្តរហូតដល់ទឹក៤ សោភ័ណ្ឌ បានវាយធ្វើឲ្យ សុខហ៊ុច មានរបួសវិញនៅត្រង់ម្តុំត្រចៀកខាងស្តាំវិញដូចគ្នា ប៉ុន្តែនៅពេលឈានចូលដល់ទឹកទី៥ លោហិតរបស់ សោភ័ណ្ឌ បានហូរគួរឲ្យព្រឺព្រួច ដោយបានបែកមួយកន្លែងទៀត របស់កែងដ៏មុតស្រួច សុខហ៊ុច។

ប្រិយមិត្តជាច្រើនបានសរសើរការប្រកួតមួយនេះជាខ្លាំង ដែលវាយអស់ពីសម្ថភាពទាំងពីររៀងៗខ្លួន។ ក្រោយចប់ការប្រកួត ជាលទ្ធផលចៅក្រមសម្រេចឲ្យអ្នកទាំងពីរបានត្រឹមស្មើគ្នាប៉ុណ្ណោះ៕

ចង់ឃើញការប្រកួតដ៏ព្រឺព្រួច របស់អ្នកទាំងពីរ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព៖khmerload

Leave a Reply

Your email address will not be published. Required fields are marked *

shares