ពិតភ្ញាក់ផ្អើលខ្លាំង! អតីត​ប្រធាន​ផ្នែក ជំងឺ​សើរ​ស្បែកលោក បានស្រាវជ្រាវថ្នាំព្យាបាលជំងឺមហាវីក…

កាលពីរពេលថ្មីៗនេះមានសាស្ត្រាចារ្យ Nguyen Xuan Hien អតីត​ប្រធាន​ផ្នែក ជំងឺ​សើរ​ស្បែក នៃ​មន្ទីរពេទ្យ​កងទ័ព ១០៨ (​មន្ទីរពេទ្យ​ជំនាញ​ព្យាបាល​មេដឹកនាំ​ជាន់ខ្ពស់​នៅ​វៀតណាម​) បច្ចុប្បន្ន​ស្ថិតក្នុង​ភាព​ជរា ក៏​លោក​បន្ត​អះអាង​ប្រៀប​ដូចជា​បណ្តាំ​ទៅកាន់​អ្នកកាសែត​ថា ៖ “​ខ្ញុំ​ពុំ​មែន​ជា​អ្នក​រក​ឃើញ​ប្រសិទ្ធភាព​របស់​ស្លឹក​ល្ហុង​ទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ជា​អ្នក​យក​វា​មក​អនុវត្ត​ជា​ផ្លូវការ ផ្សព្វផ្សាយ​ជួយ​ដល់​អ្នក​កើត​ជំងឺមហារីក​ធ្វើការ​ព្យាបាល និង​កត់ត្រា​ទុក​ពី​លទ្ធផល​ដ៏​អស្ចារ្យ​របស់​វា​”​។​

លោក​រំលឹក​ឡើងវិញ​ថា កាលពី​ឆ្នាំ ២០០៥ ក្នុង​ភាព​អស់សង្ឃឹម​ក្នុង​ការស្វែងរក​វិធី​ព្យាបាល​មហារីក​សួត​ដល់​កូនស្រី​ខ្លួន នោះ​ថ្ងៃមួយ​លោក​បាន​ជួប​នឹង​អ្នកស្រី Le Thi Dang រស់នៅ​ទីក្រុង​ហូ​ជី​មី​ញ ប្រាប់​លោក​ថា អ្នកស្រី​បាន​យក​ទឹក​រម្ងាស់​ពី​ស្លឹក​ល្ហុង​មក​ព្យាបាល​ឲ្យ​ប្តី​របស់​ខ្លួន​ដែល​កើត​ជំងឺ​មហារីក​អណ្តាត និង​បាន​រាលដាល​រហូត​ធ្លាយ​ថ្ពាល់​ម្ខាង​។

ស្លឹក​ល្ហុង​រម្ងាស់​នោះ​ជា​ប្រចាំ ជំងឺ​របស់​ប្តី​អ្នកស្រី​បាន​ថមថយ​ចុះ ហើយ​រស់​បន្ថែម​បាន​៩​ឆ្នាំ​ទៀត ក្រោយមក​គាត់​បាន​ស្លាប់​ក្នុង​វ័យ​៨៧​ឆ្នាំ ដោយ​ជរា​។​ឈឺចាប់​ព្រោះតែ​ជំងឺ​កាច​សាហាវ​នេះ បាន​ប្លន់​យក​ជីវិត​របស់​កូនស្រី​ជា​ទី​ស្រឡាញ់​របស់ខ្លួន លោក​នឹក​ស្មានថា ខ្លួន​លែង​រឹងប៉ឹង​ទៀតហើយ​។​សាស្ត្រាចារ្យ​ដែលមាន​វ័យ​៩៣​ឆ្នាំ បច្ចុប្បន្ននេះ បានឲ្យដឹងថា ៖ ក្នុងអំឡុងពេល​២​ឆ្នាំ ២០០៥-០០៧ លោក​បាន​ណែនាំ​ឲ្យ​អ្នកជំងឺ ១៥​នាក់ ក្នុងនោះ​មាន​៤​ករណី ដែល​៣​នាក់ មាន​ដុំ​ពក​មហារីក​សួត និង​ម្នាក់​មហារីក​ដៃ​ស្បូន ពេល​ផឹកទឹក​ល្ហុង​រម្ងាស់​បាន​ប្រមាណ ៥-៦​ខែ សុខភាព​ពួកគេ​ទាំង​៤​ស្ថិរភាព ឡើង​ទម្ងន់ ដុំ​ពក​តូច​មក​វិញ​បាត់​កូនកណ្តុ​រលើ​.​ក មិនសូវ​ក្អក មិនសូវ​ឈឺ​។វិធី​អនុវត្តន៍ ៖ ក្នុង​១​ថ្ងៃ យក​ស្លឹក​ល្ហុង​ពី​៤-៥ រួម​ទាំង​ធាង (​ស្លឹក​កាន់តែ​ចាស់​កាន់តែ​ល្អ​)​។ រួច​យក​កាំបិត​ហាន់​វា​ស្តើងៗ​ដាក់​ក្នុង​ឆ្នាំង​ចាក់ទឹក​បញ្ចូល ២​លីត្រ រួច​រម្ងាស់​ប្រើពេល​ប្រមាណ​២​ម៉ោង ឲ្យនៅ​សល់​ត្រឹម​១​លីត្រ ប្រើ​ភ្លើង​តិចៗ រួច​ទុក​វាឲ្យ​ត្រជាក់ ដាក់​ទុក​ក្នុង​ទូរ​ទឹកកក​សម្រាប់​ផឹក​រយៈពេល ២​ថ្ងៃ ដោយ​ក្នុង​១​ថ្ងៃ​ផឹក ៥០០​មី​លី​លីត្រ ចែកចេញ​ជា​៣​លើក ក្រោយ​ពេលបាយ ប៉ុន្តែ​ត្រូវ​កម្តៅ​វាឲ្យ​ក្តៅ​ទើប​ផឹក​។ ក្រោយ​ពេល​ផឹក​គប្បី​ផឹក​បន្ថែម​ទឹកឃ្មុំ​ពី ១-២​ស្លាបព្រា​កាហ្វេ​។ ត្រូវ​ព្យាយាម​ផឹក​រយៈ​៣​ខែ​ឡើង នោះ​ទើប​ឃើញ​ប្រសិទ្ធភាព​។

 

 

 

shares