អីយ៉ា ឆលី កូនប្រុស ឱក សុគន្ធកញ្ញា ដាក់ប៉ុន្មានប៉ុស្តិ៍នេះ នៅភូមិបៃតង ស្អាតៗ ដល់ហើយ, មើលរាងគេ គ្រឺតណាស់ (មានរូបភាពជាច្រើន)

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីកន្លងទៅ នាថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ ប្រិយមិត្តជាច្រើន ពិតជាបានជ្រាបរួចមកហើយ មុនពេលមាន ឆលី តារាចម្រៀងដ៏ល្បី គឺ ឱក សុគន្ធកញ្ញា បានទៅដល់កន្លែងមួយ មានទេសភាព ស្អាតត្រជាក់ភ្នែក គួរឲ្យទាក់ទាញជាខ្លាំង។

    

កាលនោះ កញ្ញា បានប្រាប់ថា “នេះជាកន្លែងលាក់ខ្លួនមួយ ដ៏អស្ចារ្យ ពេលមកដល់មានអារម្មណ៍ថា ស្ងប់ស្ងាត់ ស្រស់ថ្លា ជាមួយធម្មជាតិបៃតង​ វាលស្រែ ដើមត្នោត ផ្ទះខ្មែរដ៏ស្រស់ស្អាត ជាពិសេស នៅលើទឹកដីអច្ឆរិយ នៃខេត្ត សៀមរាប..! ពេលបានមកដល់ហើយពិតជាមិនចង់ឃ្លាត អរគុណចំពោះការទទួលយ៉ាងកក់ក្តៅពី ភូមិបៃតង”។

         

ស្រាប់តែមកដល់ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ ម្សិលមិញនេះ គេឃើញ ឱក សុគន្ធកញ្ញា បានទៅដល់កន្លែងនេះម្តងទៀត ជាលើកទី២ តែលើកនេះ បាននាំកូនប្រុសសំណព្វចិត្តទៅជាមួយដែរ គឺ ឆលី។

   

ស្វាមី តារាចម្រៀងស្រីរូបនេះ បានបញ្ជាក់សារយ៉ាងខ្លី ប្រាប់ថា “ទីបំផុតបានមកស្នាក់នៅកន្លែងនេះម្តងទៀត ជាមួយ Charlie គ្រាន់តែលើកមុន Charlie មិនទាន់កើត ….”។

          

ចំណែនៅព្រឹកនេះ នាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២១ ហ្វេសប៊ុកឈ្មោះ “Oeng Panhaboth – Charlie” បានទំលាយរូបភាពស្អាតៗ របស់ ឆលី ជាច្រើនសន្លឹកនៅ ភូមិបៃតង នេះ អមសារដ៏មានន័យមួយថា ៖

“ព្រៃឈើផ្តល់នូវការរស់រាននិងការពារដល់ជីវិតមនុស្សនិងសត្វនិងផ្តល់អត្ថប្រយោជន៍ជាច្រើនរាប់មិនអស់ទៀតមកដល់មនុស្សយើង។ ព្រៃជាព្រះ- ព្រៃឈើផ្តល់ជាទីជម្រកដល់ជីវិតសត្វរាប់លានប្រភេទ។
#ព្រៃជាព្រះ #ខ្ញុំស្រឡាញ់ព្រៃឈើ”។

តោះដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនារូបភាព ដ៏ស្រស់ស្អាត របស់ ឆលី ខាងក្រោមនេះ ៖

                  

shares