ជឿ ឬ​មិន​ជឿ​!? «​ព្រលឹង​»​ដើរចេញ​ពី​សព​ស្ត្រី​ម្នាក់ ដែល​ស្លាប់​យ៉ាង​អាណោច​អាធ​ម ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​បើក​ម៉ូតូ​បុក​នឹង​រថយន្ត​ឆ្លងផ្លូវ (​មាន​វីដេអូ​)

ឃ្លី​ប​នៃ​កាមេរ៉ា​សន្តិសុខ​ដងផ្លូវ​មួយកន្លែង នៅក្នុង​ប្រទេស​ថៃ បានបង្ហាញ​ឲ្យ​ឃើញ​ខណៈពេល​ស្លុតរន្ធត់​បំផុត​មួយ ដែល​អ្នកបើក​ម៉ូតូ​ម្នាក់ និង​ស្ត្រី​ម្នាក់​ជិះ​ពីក្រោយ​គាត់ បាន​ហោះ​ចេញពី​ម៉ូតូ​ឡើងលើ​អាកាស​យ៉ាង​សាហាវ បន្ទាប់ពី​ពួកគេ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុក​គ្នា​ជាមួយ​រថយន្ត​១​គ្រឿង​ឆ្លងកាត់​ផ្លូវ​ប្រសព្វ​មួយ ។

​តាមរយៈ​វីដេអូ​ឃ្លី​ប បានបង្ហាញ​ឲ្យ​ឃើញ​រថយន្ត​១​បាំង​កន្លះ​១​គ្រឿង បាន​កំពុង​ឈប់​រង់ចាំ​ភ្លើង​ខៀវ និង​បន្ទាប់មក ក៏បាន​បើក​ឆ្លងកាត់ ប៉ុន្តែ នៅពេល​ជិត​ឆ្លង​ផុត​ផ្លូវ​ទៅហើយ ស្រាប់តែ​អ្នកជិះ​ម៉ូតូ​២​នាក់ បាន​បើកលឿន​ដូច​ហោះ ដោយ​ហាក់ដូចជា​ពុំ​ឃើញ​រថយន្ត​កំពុង​ចលនា​យឺតៗ​នៅខាងមុខ ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​ព្រលះ​ផ្នែក​ខាងមុខ​រថយន្ត បណ្តាល​ឲ្យ​ពួកគេ​ទាំងពីរ​ផ្លោង​ហោះ ទៅ​បោក​ផ្ទប់​នឹង​បង្គោល​ភ្លើង ធ្លាក់​ស្លាប់​ភ្លាមៗ​តែម្តង ។​

​ប៉ុន្តែ អ្វីៗ​ដែល​ធ្វើ​ឲ្យ​យើង​គ្រប់គ្នា​ពុំ​នឹកស្មាន​នោះ គឺ​បន្ទាប់ពី​ហេតុការណ៍​ដ៏​សែន​រន្ធត់​បានកើត​ឡើង​ភ្លាមៗ នៅក្នុង​ឃ្លី​ប​បានបង្ហាញ​ឲ្យ​ឃើញ​ខណៈពេលដែល «​ព្រលឹង​» នៃ​សព​ស្ត្រី​ម្នាក់ ងើប​ដើរចេញ និង​ឈរ​ឆ្ងក់​តែម្តង ស្រប​ពេលដែល​សមត្ថកិច្ច​ម្នាក់ បាន​រត់​ស្លេ​ស្លា​ទៅ​ក្បែរ​វា ។​

​ទោះយ៉ាងណា អ្នកបើកបរ​ម៉ូតូ ដែល​ត្រូវបាន​គេ​ស្គាល់​មាន​ឈ្មោះថា Banjongrat នៅមាន​ជីវិត ប៉ុន្តែ បាន​រងរបួស​ធ្ងន់ធ្ង​រ នៅក្នុង​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅ​ខាងក្រៅ​ជំរុំ Phibun Songkram ក្រុង Lopburi ប្រទេស​ថៃ ៕

shares