​ភ្ញាក់ផ្អើល​! ខណៈ​កូនស្រី​ហៅ​ប្រពន្ធ​ថ្មី​ឪពុក​អាយុ​១១​ឆ្នាំ ដែល​មិត្តភក្តិ​ជិតស្និទ្ធ​ខ្លួន​ថា​ជា «​ម្តាយចុង​» ពេញៗ​មាត់​

ប្រពន្ធ​ទី​២​របស់​បុរស​ឈ្មោះ Che Abdul Karim អាយុ ៤១ ឆ្នាំ ដែល​បង្ក​រលក​កំហឹង​យ៉ាងខ្លាំង​ក្លា ពី​សំណាក់​ជនជាតិ​ម៉ាឡេស៊ី​ជាច្រើន និង​ជា​រឿង​ធំ​មួយ​នៅ​ទំព័រ​កាសែត​ជាតិ និង​អន្តរជាតិ ព្រោះតែ​រូបគាត់​បាន​យក​ក្មេងស្រី​ឈ្មោះ Ayu អាយុ ១១ ឆ្នាំ ធ្វើជា​ប្រពន្ធ​ទី​៣ ថ្មីៗ​នេះ បាន​ត្អូញត្អែរថា ប្តី​របស់​នាង​ពុំបាន​ផ្តល់​ការផ្គត់ផ្គង់​សម្រាប់​គ្រួសារ​របស់គាត់​ទៀត​ទេ ។​

x

 

 

​អ្នកស្រី Siti Noor Azilah បាន​និយាយថា គាត់​ត្បិតត្បៀត​នឹង​លុយ​របស់គាត់​ហើយ ព្រោះ​គាត់​មិនបាន​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​ដល់​ពួកគេ​ណាមួយ​ទៀត​ទេ ។ កាសែត New York Times បាន​ដកស្រង់​សម្តី​ដោយ May Robertson ពី Malay Mail ឲ្យ​ដឹងថា​៖ «​បច្ចុប្បន្ន អ្នកស្រី​មានកូន​៤​នាក់ ជាមួយ​គាត់ ហើយ​ម្នាក់​ក្នុងចំណោម​ពួកគេ បាន​រង​ទទួលរង​ពី​ជំងឺ Spina Bifida (​ជំងឺ​ឆ្អឹងខ្នង​ពុំ​ទទួលបាន​ការអភិវឌ្ឍ​ន៍​ពេញលេញ​)» ។​

​អ្នកស្រី Siti ដែលមាន​ការងារ​ជា​អ្នកលក់​នំប៉័ង​ដើម្បី​លុយ​ចិញ្ចឹម​កូនៗ បាន​និយាយថា​៖ «​គាត់​បាន​ត្បិតត្បៀត​ខ្លាំងណាស់​ជាមួយ​ពួកយើង ប៉ុន្តែ គាត់​មាន​លុយ​គ្រប់គ្រាន់ ដើម្បី​រៀបការ​ជាមួយ​ក្មេងស្រី Ayu ហើយ​ថែម​ចំណាយលុយ​ជាមួយ​ដំណើរ​ក​ម្សា​ន​យ៉ាង​រីករាយ​ទៀតផង​» ។ អ្នកស្រី​បន្ថែមថា​៖ «​ឪពុក​របស់​ពួកគេ​នេះ​ពុំដែល​យកចិត្ត​មើលថែ​ពួកគេ​នោះទេ គាត់​សូម្បី​មិន​ចូលចិត្ត​ក្មេងៗ ។ តែ​លើកលែង​ម្នាក់ គឺ Ayu» ។​ដោយសារតែ​បញ្ហា​នេះ នោះ​បរិយាកាស​ក្នុង​គ្រួសារ​មាន​ភាព​តានតឹង ហេតុនេះ ប្រពន្ធ​ទាំង​ដំបូង​ក៏បាន​បង្ខំ​ឲ្យ​ប្តី​របស់​ពួកគេ​ជ្រើសរើស​រវាង​ពួកគេ និង​កូនក្រមុំ​ក្មេង​ថ្មី​របស់គាត់ ។​

Siti និយាយថា​៖ «​ពួកយើង​បាន​និយាយ​ជាមួយ​គាត់​, វា​ជា​ពួកយើង ឬក៏​ជា​ក្មេងស្រី​នោះ ។ យើង​បាន​និយាយ​គ្នា​រួចហើយ អ្នក​អាច​ជ្រើសរើស​បាន ប៉ុន្តែ អ្នក​មិន​អាចមាន​៣​នាក់​ក្នុងចំណោម​ពួកយើង​បានទេ​» ។​

​ទោះយ៉ាងណា ការឈឺចាប់​របស់​ពួកគេ​ទាំងពីរ ពុំ​អាច​យកមក​ប្រៀបធៀប​ជាមួយនឹង​កូនស្រី​អាយុ ១៤ ឆ្នាំ របស់ Abdul Karim ដែល​ក៏​ជា​មិត្តភក្តិ​ជិតស្និទ្ធ​នឹង Ayu ផងដែរ ។ ឥឡូវនេះ នាង​ត្រូវ​ហៅ​មិត្តភក្តិ​របស់ខ្លួន​ជា «​ម្តាយចុង​» ។ Norazila ដែល​បាន​និយាយថា នាង​ពុំ​បានដឹង​ពី​គម្រោង​របស់ Ayu រៀបការ​ជាមួយ​ឪពុក​របស់​នាង បាន​និយាយថា​៖ «​មិត្តភក្តិ​ជិតស្និទ្ធ​របស់ខ្ញុំ គឺជា​ម្តាយចុង​របស់ខ្ញុំ​ហើយ​ពេលនេះ​» ។​

​ទន្ទឹមនេះ​ផងដែរ Che Abdul Karim បាន​អះអាងថា អ្វីៗ​ទាំងអស់​ដែល​គាត់​ចង់បាន គឺ​ត្រូវ​ផ្តល់​ជីវិត​ដ៏​ល្អ​មួយ​ដល់ Ayu និង​ត្រូវ​ដើរ​ចេញពី​ភាពក្រីក្រ ហើយ​ថា ការ​រៀបការ​ជាមួយ​នាង គឺជា​រឿង​ដ៏​ថ្លៃថ្នូរ​ដែល​ត្រូវធ្វើ ។​

​ជាមួយ​ការគាំទ្រ​នឹង​ទង្វើ​របស់គាត់ សង្ឃ​ចាម​នៅ​វិហារ Kuala Betis ឈ្មោះ Sayed Noordin និយាយថា Abdul Karim គឺជា​អ្នក​កាន់សាសនា​អ៊ិ​ស្លាម​ដ៏​ល្អ​ម្នាក់ ដែល​បាន​ចូលរួម​ក្នុង​វិហារ​អ៊ិ​ស្លាម​ជា​រៀងរាល់ថ្ងៃ ដើម្បី​អធិស្ឋាន ។ លោក​បាន​បន្ថែមថា ច្បាប់​អ៊ិ​ស្លាម​អនុញ្ញាត​ឲ្យ​មាន​អាពាហ៍ពិពាហ៍​បែបនេះ ដរាបណា​ក្មេងស្រី​នោះបាន​ឈានដល់​អាយុ​ពេញវ័យ ហើយ​ឪពុកម្តាយ​របស់​នាង​បាន​យល់ព្រម ។​

​សង្ឃ​រូបនេះ​បន្តថា​៖ «​នៅក្នុង​នីតិវិធី​អ៊ិ​ស្លាម ដរាបណា​កូនក្រមុំ​យល់ព្រម ហើយ​ឪពុកម្តាយ​របស់​នាង​ក៏​យល់ព្រម ហើយ​ក្មេងស្រី​នោះ​មាន​«​រដូវ​»​ជា​មនុស្ស​ស្រី​ពេញវ័យ នោះ​បន្ទាប់មក អាពាហ៍ពិពាហ៍​មួយ​អាច​ចាប់ផ្តើមបាន​» ៕

shares