ប្រសិន​អ្នកជំនាញ​មិន​មាន​ពិសោធន៍​នោះ គ្រួសារ​មួយ​នេះ​ប្រហែល​គ្មាន​ជីវិត​រស់ ព្រោះ​កូន​ពស់វែក​ញាស់​… ១០០​ក្បាល (​មាន​វីដេអូ​)

ទីភ្នាក់ងារ Spunik របស់​រុស្ស៊ី បាន​ដកស្រង់​សម្តី​របស់​កសិករ Bijay Bhuyan នៅ​ភូមិ Shyampur រដ្ឋ Odisha ប្រទេស​ឥណ្ឌា ដែល​និយាយ​ទាំង​តក់ស្លុត​ថា ៖ យប់​ថ្ងៃ​ទី ២២ ខែមិថុនា ពិតជា​ធ្វើឲ្យ​ក្រុម​គ្រួសារ​លោក​ញាក់សាច់ ត្បិត​ពុំ​នឹកស្មានថា ពួក​គ​កំពុង​រស់នៅ​ពីលើ​រណ្តៅ​ពស់វែក ជាង ១០០​ក្បាល​ឯណោះ ។​​ពួកវា “​ស្នាក់នៅ​” ក្រោម​ផ្ទះ​លោក Bhuyan ។​


​ដំបូង​ឡើយ​លោក និង​កូនស្រី​បានឃើញ​ពស់វែក​២​ក្បាល វារ​លើ​កម្រាល​ឥដ្ឋ​ក្នុងផ្ទះ លោក​ក៏​ទូរ​សព្ទ័​រាយការណ៍​ឲ្យ​ភ្នាក់ងារ​សត្វព្រៃ ។​ពេល​មក​ដល់​ពួកគេ​សង្ស័យថា ពុំ​មាន​ពស់​តែ ២ ក្បាល​នេះ​ទេ ដែល​ពួន​សម្ងំ​នៅក្នុង​ផ្ទះ​របស់​គាត់ ។ ពួកគេ​បាន​ជីក​គាស់​កម្រាល​ឥដ្ឋ​ឡើង ហើយ​ក៏​ឃើញ​មានកូន​ពស់វែក​ទើប​ញាស់ ២-៣ ថ្ងៃ នៅ​ពពាក់ពពូន​គ្នា ក្បែរ​សំបក​ដែល​វា​បំបែក​ខ្លួន​ចេញ (​ដូច​ក្នុង​វីដេអូ​) ។​​ក្រោយមក​គេ​នៅ​រក​ឃើញ​ពស់វែក​ធំៗ​២​ក្បាល​ទៀត ព្រមទាំង​ពង​របស់​វា​នៅ​ពុំទាន់​ញាស់ ។​​ប្រសិន​ពួកគេ​មក​មិន​ទាន់​ពេល​ម្លេះ​សម​… ៕

 

shares