ផ្អើលឈូធរមកមើល!សពសត្វ​ចម្លែក​មួយ​ក្បាល មាន​រោម​ពេញ​ខ្លួន មកទើ​នៅ​ឆ្នេរសមុទ្រ​

សាកសព​សត្វ​សមុទ្រ​ដ៏​ចម្លែក​មួយ​ក្បាល មាន​រោម​ពេញ​ខ្លួន បាន​ហូរ​មកទើ​នៅ​ឆ្នេរសមុទ្រ ប្រទេស​​ភី​លី​ពី​ន​។ ប្រជាជន​នៅ​តំបន់​នោះ​មានការ​ងើយ​ឆ្ងល់​ថា​វា​ជា​សត្វ​អ្វី​ឲ្យ​ពិតប្រាកដ បើ​វា​មាន​រោម​ច្រើន​​ដុះ​ពេញ​ខ្លួន​។​

​សាកសព​របស់​សត្វ​ចម្លែក​នោះ​បាន​ហូរ​មក​ទើរ​នៅ​ឆ្នេរសមុទ្រ Cagdaino ហើយ​បាន​ទាក់ទាញ​ ​មនុស្ស​ជាច្រើន​ឲ្យមក​មើល​វា ដោយ​អ្នកខ្លះ​បាន​ថត​រូបភាព​ជាមួយនឹង​សាកសព​នោះ​។​

​សពសត្វ​ចម្លែក​នោះ មាន​ប្រវែង ៦​ម៉ែត្រ និង​មាន​ទម្ងន់ ២​តោន​។ អ្នក​មក​មើល​មួយចំនួន​អះអាងថា​ ​វា​ជា​គោ​សមុទ្រ ខណៈ​អ្នកខ្លះ​ទៀត​និយាយ​លេងសើច​ណា ជា​នាគ​ក្នុង​រឿង​។​

​ទោះយ៉ាងណា ចម្ងល់​របស់​អ្នក​ទាំងនោះ​ត្រូវបាន​ស្រាយ បន្ទាប់​ពី​អាជ្ញាធរ​បាន​ធ្វើ​ការបញ្ជាក់​ថា ជា​សត្វ​ត្រី​បា​ឡែន ដែល​បាន​ងាប់​អស់ ពេល ២​សប្តាហ៍​មក​ហើយ​។ ការអះអាង​នោះ​គឺ​តាម​ការពិនិត្យ​ DNA៕

 

​ប្រភព​៖ Good Times​

shares