នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន៖ ការចាក់វ៉ាក់សាំងនៅតំបន់ក្រហម ចាក់រហូតអស់ប្រជាពលរដ្ឋ បើមិនអស់មិនដកថយជាដាច់ខាត (មានវិដេអូ)

May 5, 2021 tongyong

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញមកបញ្ជាក់ថា ប្រតិបត្តិការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ដែលជាតំបន់ប្រឈមការរីករាលដាលជំងឺកូវីដ១៩នោះ គឺចាក់រហូតអស់ប្រជាពលរដ្ឋ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បើចាក់មិនអស់ គឺមិនដកថយជាដាច់ខាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំតែងមានទំនួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រជាជន លើការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមនេះ បានធ្វើឡើងតាមរយៈសារសំឡេងណែនាំពិសេសទៅកាន់ក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម នៅព្រឹកថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោ បានបញ្ជាក់នូវការប្តេជ្ញាចិត្តនេះយ៉ាងដូច្នេះ «ខ្ញុំសូមបញ្ជាក់ថានៅតំបន់ក្រហមនេះ ដរាបណាចាក់មិនទាន់អស់ប្រជាជន គឺយើងមិនដើរចេញចោលប្រជាជនណាម្នាក់នោះទេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១១ និង១៥ ខែឧសភា ខាងមុខ កម្ពុជា នឹងទទួលបានវ៉ាក់សាំងចំនួន ១លានដូសថែមទៀត ពីប្រទេសចិន។ ដូច្នេះសម្តេចតេជោ បានណែនាំឱ្យរៀបចំវ៉ាក់សាំងនេះបន្ថែម ដើម្បីចាក់ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់ថា វ៉ាក់សាំងសម្រាប់ចាក់ចំនួនជាង ៥២ម៉ឺននាក់ក្នុងតំបន់ក្រហម គឺមិនខ្វះទេ។ ថ្ងៃទី១១ ឧសភា នឹងមកដល់ ៥០ម៉ឺនដូស ថ្ងៃទី១៥ នឹងមកដល់ ៥០ម៉ឺនដូសទៀត គឺមាន១លានដូស នៅក្នុងដៃបន្ថែមទៀត»។ សម្តេចតេជោ បានគូសបញ្ជាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសារសំឡេងនេះ ទន្ទឹមនឹងការដាក់ចេញបទបញ្ជាឱ្យប្រតិបត្តិការចាក់វ៉ាក់សាំងប្រជាពលរដ្ឋរហូតដល់អសហើយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យបញ្ច្រៀតគ្នាទៅចាក់វ៉ាក់សាំង ដោយរង់ចាំតាមការរៀបចំរបស់ក្រុមការងារចាក់វ៉ាក់សាំង ហើយវ៉ាក់សាំងនឹងបានគ្រប់គ្នាគ្រាន់តែមុន និងក្រោយប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ «ខ្ញុំស្នើសុំសម្តេចពិជ័យសេនាបញ្ជាទៅអង្គភាព ដែលត្រូវចុះចាក់នៅក្នុងតំបន់ក្រហម គឺមិនត្រូវបញ្ចប់ត្រឹមដូសទី១ នៅថ្ងៃទី១៥ ខែឧសភា នៅទេ ដូសទី១ គឺត្រូវធ្វើយ៉ាងណាឱ្យអស់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម មិនថាត្រឹម៥២ម៉ឺននាក់ទេ ទៅ៥៣ ៥៤ ៥៥ម៉ឺននាក់ ក៏យើងនៅតែមានលទ្ធភាពចាក់ជូនប្រជាពលរដ្ឋ។ ក៏ប៉ុន្តែយើងក៏សូមអង្វរ-កប្រជាពលរដ្ឋកុុឱ្យចេញពីតំបន់ផ្សេងចូលមកតំបន់ក្រហម ដើម្បីបានវ៉ាក់សាំង។ អ៊ីចឹងទេ សូមដំណើរការចាក់តាមធម្មតា ហើយចាក់រួចដូសទី១ហើយ បន្តការចាក់ដូសទី២»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសារសំឡេងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់ទុកប្រជាពលរដ្ឋនៅតំបន់ក្រហម ជាអ្នករងគ្រោះមួយធ្ងន់ធ្ងរណាស់ទៅហើយ។ ដូច្នេះត្រូវរៀបចំឱ្យពួកគាត់បានទទួលនូវវ៉ាក់សាំងគ្រប់គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោ បានថ្លែងបញ្ជាក់បន្ត «តំបន់ក្រហមជាតំបន់មានហានិភ័យខ្ពស់ប្រជាពលរដ្ឋត្រូវបានខ្ទប់នៅទីនោះ។ ពួកគាត់លំបាកណាស់ទៅហើយ ដូច្នេះពួកយើងត្រូវឱ្យគាត់ទទួលបានផលប្រយោជន៍មុនគេ ដើម្បីពួកគាត់អាចនឹងបន្តស្ថិតនៅតំបន់ក្រហម ដែលអាចចាត់ទុកជាតំបន់បិទខ្ទប់បន្តទៀតដោយអាជ្ញាធររាជធានីភ្នំពេញ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅក្រុមការងារចាក់វ៉ាក់សាំង ឱ្យបន្តរៀបចំក្រុមគ្រូពេទ្យ ដើម្បីចាក់វ៉ាក់សាំងនៅតំបន់ក្រហមមួយសង្កាត់ទៀត ដែលមិនទាន់ចាក់នៅឡើយ។ បើតាមសម្តេចពេលវ៉ាក់សាំងមកដល់នៅថ្ងៃទី១១ ខែឧសភា គឺរៀបចំចាក់នៅតំបន់ក្រហម ដែលមិនទាន់ចាក់នោះតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោ ក៏បានណែនាំដល់ក្រុមការងារចាក់វ៉ាក់សាំង ឱ្យយកចិត្តទុកដាក់ខ្ពស់នៅតំបន់នោះ ជាពិសេសជនពិការ ចាស់ជរា គួរមានអនុគ្រោះចូលចាក់មុន ហើយក៏មិនត្រូវភ្លេចព្រះសង្ឃនៅតាមទីអារាម ត្រូវនិមន្តមកចាក់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្ពុជា បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមកាលពីថ្ងៃទី០១ ខែឧសភា។ តំបន់ក្រហមត្រូវបានទទួលរ៉ាប់រងដោយពេទ្យកងទ័ព។ ការចាក់វ៉ាក់សាំងនេះធ្វើឡើងនៅក្នុងខណ្ឌចំនួន៤រួមមាន ខណ្ឌកំបូល ដង្កោ ពោធិ៍សែនជ័យ និងខណ្ឌមានជ័យ ស្មើនឹង ៣៣សង្កាត់។ ក្រុមការងារចាក់វ៉ាក់សាំង បានពង្រាយទីតាំងចាក់រហូតដល់ទៅ ៥៤ទីតាំង និងប្រើកម្លាំងចាក់រហូតដល់ទៅជិត ៣ពាន់នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយចំពោះប្រតិបត្តិការចាក់វ៉ាក់សាំងនេះ ដែលមានល្បឿនលឿន ក្នុងរយៈពេល៤ថ្ងៃអាចចាក់បានរហូតដល់ទៅជិត ១៥ម៉ឺននាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ និងកងទ័ពមកពីបណ្តាកងពលនានា និងក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ ដែលបានចូលទៅជួយប្រជាពលរដ្ឋនៅតំបន់ក្រហមដោយមិនមានការភ័យខ្លាច ឬបារម្ភពីគ្រោះថ្នាក់។ សម្តេចតេជោ ក៏បានអរគុណសម្រាប់ការជួយយកជំនួយរបស់សម្តេចទៅចែកជូនប្រជាពលរដ្ឋនៅតំបន់នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានសរសេរក្នុងទម្រង់លិខិត និងបានបញ្ជូនតាមសារហ្វេសប៊ុក ដើម្បីថ្លែងអំណរគុណចំពោះកងទ័ព ចំពោះពេទ្យនៅក្នុងតំបន់ក្រហម ក៏ដូចជាអរគុណចំពោះរាជរដ្ឋាភិបាល។ សម្តេចតេជោ ចាត់ពាក្យពេចន៍អរគុណពីសំណាក់ប្រជាពលរដ្ឋ គឺជាការលើកទឹកចិត្ត ហើយជាការសហការដ៏ល្អរវាងអ្នកចាក់ និងអ្នកត្រូវចាក់ឱ្យគេ៕ប្រភព:Fresh News

shares