ដាប ឈួន ហៅ ឈួន ម្ជុលពេជ្រ ល្បីមានមន្ដអាគមចុងក្រោយត្រូវស្លាប់ព្រោះ…

 

ដាប ឈួន ឬឈ្មោះមួយទៀតដែលគេតែងតែហៅនោះគឺ ឈួន ម្ជុលពេជ្រ គាត់កើតនៅ ឆ្នាំ ១៩១៨ នៅខេត្ត សៀមរាប ឯមានអ្នកខ្លះទៀតបាននិយាយថា គាត់កើតនៅ ខេត្ត កណ្តាល ព្រមទាំងបានធំដឹងក្តី នៅខេត្ត ព្រៃវែង ។ លោក ឈួន ម្ជុលពេជ្រ ឬ ដាប ឈួន ដែលមាន ឪពុកឈ្មោះ គឹម រៀង ម្តាយឈ្មោះ នាង យឹម ។

បើតាមប្រភពមួយបានរៀបរាប់ថា លោក ឈួន ម្ជុលពេជ្រ ការពិតទៅគឺត្រូវជា ចៅរបស់ លោក ឧកញ៉ា ក្រឡា ហោម គង់ ហើយក៏ត្រូវជាចៅបង្កើតរបស់ លោក ឧកញ៉ា ស្នង ផូ ។ សូមបញ្ជាក់ផងដែរថា ក្នុងសម័យកាលរាជ ព្រះបាទ អង្គ ឌួង លោក ដាប ឈួន ឬ ឈួន ម្ជុលពេជ្រ មានជីតាបង្កើតចំនួន ៣នាក់ ជា ឧកញ៉ា ល្បីឈ្មោះ គឺ លោក ឧកញ៉ា ស្នង ផូ បងទី១ , លោក ឧកញ៉ា ស្នង នោង បងទី២ ហើយប្អូនពៅ គឺ លោក ឧកញ៉ា ក្រឡា ហោម គង់។

នៅក្នុងដើមទសវត្សរ៍ទី១៩ ក្នុងកំឡុងឆ្នាំ ១៩៤០ លោក ដាប ឈួម បានចូលរួមបង្កើតចលនា តស៊ូប្រឆាំងនឹងបារាំង (ឥស្សរ:) ភាគខាងជើងខ្មែរ – សៀមក្រោមការគាំទ្រពី យួន។ ក្រោយមក ដាប ឈួន ក៏ ក្លាយទៅជាមេ ឥស្សរ : ល្បីល្បាញឈ្មោះ ប្រចាំខេត្ដ សៀមរាប ។ ខែតុលា ឆ្នាំ ១៩៤៩ ដាប ឈួន ក៏បានទៅសុំចុះចូលជាមួយ សម្តេច តា ជាផ្លូវការ ។

ពេលនោះ សម្តេច តា ក៏បានតែងតាំងអោយធ្វើជា មេទាហានមួយរូប ដែលមានឋានន្តរស័ក្តិ វរសេនីយ៍ត្រីយ៍ ហើយបានគ្រប់គ្រង លើទ័ពពិសេស នៅតំបន់ សៀមរាប តែម្តង ដោយសារមាន ស្នាដៃក្នុងការបំពេញភារៈកិច្ចបានល្អនោះ ឈួន ម្ជុលពេជ្រ ត្រូវបាន សម្តេច ព្រះនរោត្តម សីហនុ ដំឡើង ឋានន្តរស័ក្តិ ជាបន្តបន្ទាបរហូតមក។

ក្នុងកំឡុងពេលតែ ១០ឆ្នាំប៉ុណ្ណោះ បន្ទាប់ពី លោក ដាប ឈួន បានសុំចុះចូលមកជាមួយរដ្ឋាភិបាល ត្រូវបាន សម្តេច តា តែងតាំងអោយកាន់ មុខតំណែង សំខាន់ៗមួយចំនួន ដែលមានដូចជា៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សន្តិសុខ ជាតិ … ជាចុងក្រោយ ប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុក តំបន់ សៀមរាប និង កំពង់ធំ ។

ចាប់តាំងពីពេលនោះមក អំណាច របស់ ដាប ឈួន នៅ
កំពង់ធំ និង ខេត្ដ សៀមរាប គឺពិតជាខ្លាំងក្លាណាស់ ។ ដាប ឈួន បានគ្រប់គ្រង តំបន់ទាំងនោះ ល្បីឈ្មោះ ថា ប្រព្រឹត្ដិអំពើយ៉ាងព្រៃផ្សៃ ដោយមិនមានអ្នកណាហ៊ានជាមួយនោះឡើយ។ មួយវិញទៀត ដោយសារ ដាប ឈួន មានអំណាច ខ្លាំងក្លាពេក ទើបគេប្រដូច ដាប ឈួន ដូចទៅនឹងស្ដេច ក្រាញ់ចឹង។

ឆ្នាំ ១៩៥៩ លោក ដាប ឈួន ត្រូវបានជាប់សង្ស័យក្នុងការ រៀបចំគម្រោងការ ធ្វើរដ្ឋប្រហារ យោធា នៅខេត្ត សៀមរាប ដើម្បីចង់ផ្តួលរំលំ សម្តេច តា ផែនការមួយនេះត្រូវបានគេដឹងថា គឺបានរៀបចំ ជាលើកដំបូងដោយ មេដឹកនាំ យួន ខាងត្បូង និងទីក្រុង បាងកក ដែលជួយដល់គំនិត រដ្ឋប្រហារមួយនេះកើតឡើង។ ដូច្នេះហើយ លោក ដាប ឈួន ក៏ជាប់ឈ្មោះ ជាអ្នកក្បត់ សម្តេច តា ផងដែរ។

មានគេល្បីថា លោក ដាប ឈួន ចេះមន្តអាគម កាប់មិនមុត ដុតមិនឆេះព្រមទាំងត្រូវបានគេដឹងទៀតថា ដាប ឈួន មាន ជំនឿយ៉ាង មុតមាំ និងងប់ ងល់នឹងបារមីព្រះអង្គ ចេក ព្រះអង្គ ចម។ ក្រោយពីបានដឹងថាព្រះអង្គ ចេក ព្រះអង្គ ចម ត្រូវបាន គេយកមក រក្សាទុកនៅកន្លែងអភិរក្ស មកលោក ឈួន ម្ជុលពេជ្យ រួមជាមួយទាហានរបស់ខ្លួនបាន លួចវាយឆ្មក់ យក រូបសំណាក់ ទាំងពីរដើម្បីមក តម្កល់ទុក ក្នុងកន្លែងរបស់គាត់ នៅចុង ក្រហមបច្ចុប្បន្ន សណ្ឋាគារអង្គរ ជូន ជូរី។

ក្រោយមកគេបានល្បីល្បាយថា ដាប ឈួន មានកម្លាំង ដូចយក្សាដែល គាត់អាចលើក រូបសំណាក់ទាំងពីរនោះ ដែលមាន ទម្ងន់សរុប ១៥០ គីឡូក្រាម បានយ៉ាងងាយស្រួលបំផុត។ ដាប ឈួន ព្រមទាំងទាហានរបស់ខ្លួន មានជំនឿយ៉ាងខ្លាំង លើព្រះអង្គ ចេក ព្រះអង្គចម ដែលពួកគេទាំងនោះតែងតែចំនាយពេល កន្លះម៉ោងក្នុងមួយថ្ងៃ ដើម្បីបួងសួង នឹងធ្វើការគោរពបូជាផងដែរ។

សម្តេច តា បានប្រកាសតាមចាប់ខ្លួន ដាប ឈួន ដែលគម្រោងការក្បត់ និង ប៉ុនប៉ងធ្វើ គត់ ព្រះអង្គ។ ដូច្នេះ ដាបឈួន ក៏បានរត់គេចខ្លួន ហើយលោកក៏ត្រូវគេ ចាប់ខ្លួនបាន និងសម្លាប់ចោលតែម្តងទៅ ។ បារមីមិនអាចជួយ ដាប ឈួន បាននោះទេ នេះប្រហែលមកពី ដាប ឈួន ប្រព្រឹត្តអំពើ បាបកម្មច្រើនពេកហើយ ដែលប្រព្រឹត្ដិអំពើព្រៃផ្សៃ ព្រមទាំងដើរចាប់កូនក្រមុំគេរំលោភ ។

អ្នកស្រី ខឹម ស្រណំ ដែលជាកូនរបស់ប្តីក្រោយ របស់ អ្នកស្រី ឧត្តម ស័ក្តិ ប្រពន្ធ ដាប ឈួន បានអោយដឹងថា គាត់ ក៏ទទួលស្គាល់ អំពីរឿងរ៉ាវនេះផងដែរ តាមរយៈម្តាយ អ្នកស្រីផ្ទាល់ដែរថា លោក ដាប ឈួន មានជំនឿយ៉ាងមុតមាំចំពោះរឿងនេះ។ ក្នុងសម័យ ខមែរក្រហម ព្រះអង្គ ចេក ព្រះអង្គ ចម ក៏ត្រូវបាន ពួកខ្មែរក្រហមយកទៅទម្លាក់ចោល ទៅក្នុង ទឹកស្ទឹង សៀមរាប ហើយមិនយូរប៉ុន្មាន ពួកដែល យករូបនេះទៅចោលក៏ ស្លាប់អស់ ព្រោះតែបារមីរបស់ព្រះអង្គ។ រហូតមកដល់ឆ្នាំ ១៩៨២ ព្រះចៅអធិការវត្តក៏បានយក រូបនេះ ត្រលប់មកវិញ ដើម្បីទុកដម្កល់បូជា។

shares