ស្ងាត់ៗ អម្ពរ ទេវី រំភើបស្ទើរហោះ ក្រោយពីកូនប្រុសខ្លួនសំរេចក្ដីស្រមៃដោយក្លាយទៅជា…

ប្រិយមិត្តស្គាល់ហើយអតីតតារាភាពយន្ដដែលទទួលការសាទរជាតួអង្គមានទេពកោសល្យសម្ដែងគ្រប់កាលៈទេសៈទាំងកាចឆ្នាសឆ្នើម កម្សត់ស្រក់ទឹកភ្នែក និងក្រមិចក្រមើមសើចចុកពោះក្នុងទសវត្សរ៍ទី ៨០ និង ៩០ អ្នកនាង អម្ពរ ទេវី ក្រោយពីអវត្ដមានលើពិភពសិល្បៈភាពយន្ដ

ខ្មែរជាង ២០ ឆ្នាំទៅជ្រកក្រោមទ្រនំថ្មីនៃទឹកដីបរទេស ត្រៀមបង្ហាញវត្ដមានជាថ្មីជាមួយនឹងភាពយន្ដខ្នាតធំរបស់អ្នកស្រី ពាន់ ភួងបុប្ផា។ យ៉ាងណាមិញបច្ចុប្បន្នអ្នកស្រីកំពុងរស់នៅលើទឹកដីអាមេរិកជាមួយគ្រួសារយ៉ាងមានសុភមង្គល ជា

ពិសេសពេលនេះអ្នកស្រីក៏មានកូនធំៗ និងបានបញ្ចប់ការសិក្សាទៀតផង។ ក្នុងនោះដែរ អ្នកស្រី តែងតែបង្ហាញពីសកម្មភា ពរបស់ខ្លួននៅលើបណ្ដាញសង្គមជានិច្ច ជាពិសេសក៏បង្ហាញពីអារម្មណ៍របស់អ្នកស្រិទៅកាន់កូនផងដែរ។

ជាក់ស្ដែង មួយម៉ោងមុននេះ អ្នកស្រី អម្ពរ ទេវី បានបង្ហោះរូបភាពកូនប្រុស ដែលបានបំពេញក្ដីស្រមៃធ្វើជាទាហាន ហើយអ្នកស្រីក៏បាននិយាយពីអារម្មណ៍យ៉ាងរំភើបពេលបានកូនប្រុសអាចបំពេញក្ដីស្រមៃរបស់

ខ្លួនបាន ដោយអ្នកស្រីបាននិយាយថា៖ ZOLI ម៉ាក់សប្បាយចិត្តណាស់ដែលបាន ឃើញរូបកូន ការងារដែលកូនស្រឡាញ់ ម៉ាក់នៅពីរក្រោយកូន ម៉ាក់នឹកកូន សូមឲ្យកូនប្រុសម៉ាក់បានសុខសប្បាយ ៕

Leave a Reply

Your email address will not be published. Required fields are marked *

shares