ជួយប្រាប់តគ្នាផង បងប្អូន!!!ឱសថធម្មជាតិព្យាបាលជំងឺហៀរសំបោរ គ្រុនក្តៅ ផ្តាសាយ

ជំងឺផ្តាសាយ និងគ្រុនក្តៅជាជំងឺដែលងាយនឹងកើត និងឆ្លងបំផុតរាល់ពេលផ្លាស់ប្តូរអាកាសធាតុ បណ្តាលមកពីប្រព័ន្ធភាពស៊ាំ ក្នុងរាងកាយរបស់អ្នកចុះខ្សោយ មិនអាចការពារជំងឺតម្កាត់ផ្សេងៗបានល្អ។ខាងក្រោមនេះជារូបមន្តធម្មជាតិ ប្រសិនលោកអ្នកមិនចង់លេបថ្នាំ៖

 

១. ព្យាបាលជំងឺផ្តាសាយ៖រុក្ខជាតិ៖ជីរណា និងខ្ញីស្រស់។វិធីធ្វើ និងប្រើប្រាស់៖ប្រើជីរណា៤០ក្រាម ខ្ញីស្រស់១០ក្រាម ហាន់ និងបុកខ្ញីដាក់ចូលទឹកក្តៅចំណុះពី១៥០ទៅ៤០០មីលីលីត្រ ទទួលទាន ២ ដងក្នុង ១ ថ្ងៃ ក្រោយពេលទទួលទានរួច ត្រូវដេកសម្រាកដណ្តប់ភួយដើម្បីឲ្យបែកញើស វានឹងធ្វើឲ្យអ្នកប្រសើរឡើង។២.ព្យាបាលហៀរសំបោរ គ្រុនក្តៅតិចតួច

គ្រឿងផ្សំ ៖ជីរណា និងសាច់គោ។វិធីធ្វើ និងប្រើប្រាស់៖-ត្រូវការជីរណា ២០ក្រាម សាច់គោហាន់ជាសរសៃតូចៗ ៣០ក្រាម និងខ្ញីស្រស់ ២ទៅ៣ បន្ទះ-ដាក់ដាំជាមួយទឹក៤០០មីលីលីត្រ-បរិភោគក្តៅៗអាចបន្ថែមម្រេចចូលបន្តិច-ក្រោយពេលទទួលទានរួច ត្រូវគេងដណ្តប់ភួយ ដើម្បីឲ្យបែកញើស។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន។ប្រភព៖eangsophalleth

Leave a Reply

Your email address will not be published. Required fields are marked *

shares