ដើម្បីខ្មែរ!!!ស្រ្តីម្នាក់នេះសុខចិត្តលក់ផ្ទះ និងទ្រព្យសម្បត្តិផ្សេងៗគ្មានសល់ ដើម្បីជួយសង្គ្រោះកុមារអនាថារាប់ម៉ឺននាក់នៅកម្ពុជា

កាលពិពេលកន្លងមកនេះ លោក តាន់ គឹមសួរ បានបង្ហាញមុខជនបរទេសម្នាក់ ដែលសុខចិត្តលក់ផ្ទះសំបែង និងទ្រព្យសម្បត្តិផ្សេងៗគា្មនសល់ ដើម្បីមកជួយកុមារកំព្រារាប់ម៉ឺននាក់នៅកម្ពុជា ហើយលោកស្រីបានជួយពលរដ្ឋកម្ពុជាអស់ពេលជាង ១២ឆ្នាំមកហើយ។

លោក តាន់ គឹមសួរ បានសរសេរនៅក្នុងបណ្តាញសង្គមថា ៖ “បានរកឃើញវិរជនម្នាក់ទៀតហើយ សូមណែនាំឲ្យបងប្អូនទាំងអស់គ្នាបានស្គាល់ផងដែរ នោះគឺលោកស្រី Kerry Huntly​ លោកស្រីមិនខុសពីលោកបេនទេ ដើម្បីខ្មែរលោកស្រីបានលះបង់ខ្លាំងណាស់ លោកស្រីបានលក់ផ្ទះលក់សំបែងលក់ទ្រពសម្បត្តិ លក់ខ្ទិចលក់ខ្ទីអស់ហើយ លោកស្រីបានចំណាយពេល១២ឆ្នាំមករស់លើទឹកដីកម្ពុជាដើម្បីជួយសង្គ្រោះកុមារអនាថារាប់ម៉ឺន

នាក់និងផ្តល់អនាគតដ៏ល្អជូនពួកគាត់ អ្នកស្រីគឺជាស្ថាបនិករបស់អង្គការ Feeding Dreams Cambodia។ លោកស្រីបានរៀបរាប់អំពីប្រវត្តិនៃការសម្រេចចិត្តមករស់នៅកម្ពុជានេះដោយអារម្មណ៍ក្តុកក្តួលបំផុត បើចង់ដឹងអំពីប្រវត្តិលោកស្រីកាន់តែច្បាស់ បងប្អូនអាចចុចlinkខាងក្រោយនេះ។ ជាចុងក្រោយលោកស្រីមានការសំណូមពរទៅកាន់រាជរដ្ឋាភិបាល ជាពិសេសទៅខាងគយ សូមមេត្តាជួយសម្រួលបន្ធូរបន្ថយ ឬមិនមិនចាំបាច់យកពន្ធតែម្តងចំពោះសម្ភារៈមួយទឹកដូចជា សំលៀកបំពាក់ កុំព្យូទ័រ និងសំភារៈផ្សេងៗទៀតដែលជាការឧបត្ថម្ភពីក្រៅស្រុកផ្តល់ជូនអង្គការឬអង្គភាពនានាដែលជួយដល់សង្គមជាតិខ្មែរ។ សូមលោកស្រីទទួលយកការគោរពដ៏ខ្ពង់ខ្ពស់ពីប្រជាជនខ្មែរទូទាំងប្រទេសផង “។

កូនខ្មែរទាំងអស់ សូមអរគុណលោកស្រី និងជនបរទេសគ្រប់រូប ដែលបានមកជួយកុមារ និងពលរដ្ឋកម្ពុជា និងសូមជូនពរសុខភាពល្អ និងកំលាំងមាំមួន ដើម្បីបន្តជួយពលរដ្ឋកម្ពុជាទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *

shares