រំជួលចិត្តស្ទើរស្រក់ទឹកភ្នែក ពេលឃើញបុរសស្បែកខ្មៅនេះ ធ្វើរឿងមួយ ដាក់បុរសវ័យចំណាស់ម្នាក់ ចំទិវារំលឹកគុណឪពុក (មានវីដេអូ)

កាលពីម្សិលមិញនេះ ត្រូវជាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ចំទិវារំលឹកគុណឪពុក (Father’s Day)។ ក្នុងនោះគេក៏បានឃើញក្នុងហ្វេសប៊ុកមានការបង្ហោះសារ ជូនពរ ហើយក៏មានអ្នកខ្លះទៀតក៏មានរៀបចំកម្មវិធី ជូនដល់ឪពុករបស់ពួកគេរៀងៗខ្លួន ដើម្បីជាការគោរពដឹងគុណ ដែលធ្លាប់មើលថែពួកគេកន្លងមក ប្រកបដោយក្តីរីករាយពេញចិត្ត។


ក្នុងថ្ងៃដដែលនេះ គេប្រទះឃើញហ្វេសប៊ុកផេកមួយឈ្មោះ KingKei ​បានបង្ហោះវីដេអូ ពីបុរសស្បែកខ្មៅម្នាក់ បានរៀបចំម្ហូបអាហារ ទឹកក្រូច ទឹកបរិសុទ្ធ ព្រមទាំងថវិកាជូនបុរសវ័យចំណាស់ម្នាក់។ មួយវិញទៀត អ្វីដែលបានធ្វើឲ្យមហាជនមានការរំជួលចិត្តថែមទៀតនោះ គឺបុរសស្បែកខ្មៅម្នាក់នេះបានប្រគល់អាវថ្មីជូនបុរសចំណាស់ម្នាក់នេះថែមទៀតផង។


ក្រោយពីឃើញបែបនេះ បានធ្វើឲ្យមហាជនទូទៅ សម្តែងអារម្មណ៍ពេញចិត្តបុរសស្បែកខ្មៅម្នាក់នេះជាខ្លាំង នូវទង្វើរដ៏ប្រពៃមួយនេះ ព្រមទាំងធ្វើការចែករំលែកនូវក្តីស្រឡាញ់មួយនេះជាង១មុឺនដងបាត់ទៅហើយគិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នេះ។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៕

share4lives

Leave a Reply

Your email address will not be published. Required fields are marked *

shares