ទំនៀមទម្លាប់​ដ៏​គួរ​ឲ្យ​ខ្លាច​! អ្នកស្រុក​នៅ​ជុំវិញ​ទ​ន្លេ Ganges នៅ​ឥណ្ឌា ទម្លាក់​សាកសព​ចូល​ទឹក​អណ្តែត​យ៉ាង​អនាធិបតេយ្យ ហើយថែមទាំង…

ប្រជាជន​មួយចំនួនធំ​ដែល​រសស់នៅ​ជុំវិញ​ទន្លេ​គង្គា (Ganges River) កក្នុងប្រទេស​ឥណ្ឌា ដែល​អ្នក​កាន់​ព្រហ្ម​ម​ញ្ញ​សាសនាពួកគេ​មានតែ​វិធី​ម្យ៉ាង​គត់ គឺ​ពិធី​បូជាសព ។ ប៉ុន្តែ ដោយសារតែ​តែ​ជីវភាព​ក្រលំបាក ហេតុនេះ រាល់​ការចំណាយ​ទៅលើ​បុណ្យសព​ម្តងៗ ពួកគេ​មិនអាច​រ៉ាប់រង​រួច ទើប​ការដុត​សព​គ្រាន់តែ​ជា​រឿង​ឧបកិច្ច ។​

បន្ទាប់ពីនោះ សាកសព​ដែល​មិនទាន់​ឆេះ​អស់ ត្រូវបាន​រុញ​ទម្លាក់​ចូលទៅក្នុង​ទន្លេ ហើយ​ខខ្សែ​ទឹកបាន​រុញច្រាន​សាកសព​ទាំងនោះ​ទៅ​គឿង​នៅ​ច្រាំង​ឯ​ខ្សែទឹក​ក្រោម ។ វា​បាន​បង្ក​ជា​បញ្ហា​រីងរៃ​រាប់សិប​ឆ្នាំ ដោយសារតែ​សព​ទាំងនោះ​អណ្តែត​រាយប៉ាយ​ពាសវាល​ពាសកាល ព្រម​ជាមួយនឹង​ក្លិន​ដ៏​អ​សោធ ហើយនឹង​នាំមក​នូវ​ជំងឺឆ្លង​នានា ដែល​រហូតមក​ដល់ពេលនេះ នៅ​ពុំទាន់​មាន​ដំណោះស្រាយ​បញ្ហា​នេះ ពី​សំណាក់​អាជ្ញាធរ​ណា​នោះឡើយ​៕

Leave a Reply

Your email address will not be published. Required fields are marked *

shares