នេះជាសត្វ​ដែលទាហាន​​អាមេរិក​នៅអ៊ីរ៉ាក់​ភ័យខ្លាច​បំផុត ព្រោះតែវារត់លឿន​​ជាងមនុស្ស​ ហើយអាចស៊ី​សាច់​មនុស្ស​ទៀតផង

នៅ​អ៊ីរ៉ាកក់​មាន​ប្រភេទ​សសត្វ «​ភេរវកម្ម​» មួយ ដែល​ទាហាន​អាមេរិក​ឲ្យ​តែ​ឮសូរ ក៏​ភ័យខខ្លាច​ដែរ ។ វា​ពុំ​ត្រឹម​មាន​ល្បឿន​ចលនា

​លឿន​ជាង​បុរស​ម្នាក់​ប្រមាណ ៥០ គីឡូម៉ែត្រ​/​ម៉ោង លោត​បាន​កម្ពស់ ២ ម៉ែត្រ ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ត្រូវ​បានគេច​ចាម​អារាម​ថា​ជា​ពូជ​សត្វ​ស៊ីសាច់​មនុស្ស​គួរ​ឲ្យ​ខ្ពើមរអើម ។​

នៅពេលដែល​បាន​ប្រទះ​ជាក់ស្តែង ហើយ​ចាប់បាន​សត្វ​នេះ ទើប​គេ​ដឹងថា វា​គឺជា​ពីងពាង​អូដ្ឋ ភាគច្រើន​រស់នៅ​តាម​វាល​ខ្សាច់ (​ឈ្មោះ​វិទ្យាសាស្ត្រ Arachnid Solifugae) វា​ស្ថិតក្នុង​អម្បូរ​ពីងពាង​រោម មាន​ជើង​៦ ប្រវែង​ដងខ្លួន​ដល់​ទៅ ១៥ សង់ទីម៉ែត្រ ។​
​ផ្នែក​ក្បាល​របស់​ពីងពាង​ដូ​ដ្ឋ​នេះ មាន​លក្ខណៈ​ស្រដៀង​នឹង​ខ្សា​ដំរី ហើយ​ការប្រើ​ឆ្មេ​ញ​វា​ក៏​ដូចគ្នា​ដែរ ។ វា​ប្រើ​ឆ្មេ​ញ​ដ៏​មុត​ស្រួច​ប្រៀប​ដូច​ដង្កៀបក្តាម និង​កាំបិត ដើម្បី​វាយប្រហារ​ពពួកសត្វ​ល្អិត សត្វ​កេរ ពស់ សត្វ​ស្លាប​តូចៗ ហើយ​ចំពោះ​សត្វ​ធំ​វិញ វា​អាច​ផ្តួល​បានត្រឹមតែ​ខាំ​ម្តង​ប៉ុណ្ណោះ ។​

ពលទាហាន​អាមេរិក​នៅ​ម​ជ្ឈឹ​ម​បូព៌ា ត្រូវបាន​គេ​ទូន្មាន​កុំ​ឲ្យ «​រករឿង​» ជាមួយ​ពួក​ពីងពាង​នេះ ។ ជាតិ​ពិស​ពេល​វា​ខាំ បណ្តាល​ឲ្យ​តំបន់​សាច់​ជុំវិញ​រលេះរលួយ​ចម្លង​មេរោគ​ចូល​ឈាម ។ ក្នុងករណី​មុខរបួស​ពុំបាន​ព្យាបាល​ត្រឹមត្រូវ អាចធ្វើ​ឲ្យ​ដំបៅ​ឆ្លង​មេរោគ​ត្រូវ​កាត់ចោល ឬ ធ្ងន់ធ្ងរ​ជាង​នេះ បណ្តាល​ឲ្យ​ស្លាប់ ។​
​តាម​ភាសាឡាតាំង​ឈ្មោះ​នៃ​អម្បូរ​ពីងពាង​អូដ្ឋ​នេះ​មានន័យថា «​រត់គេច​ពី​ព្រះអាទិត្យ​» ព្រោះតែ​វា​មាន​ទម្លាប់​ប្រមាញ់​ចំណី​តាម​រដូវ​នាពេល​យប់ ។ ពីងពាង​អូដ្ឋ បាន​ក្លាយជា​គំនិត​ផលិត​ជា​ខ្សែភាពយន្ត​ថែមទៀត​ផង ៕

Leave a Reply

Your email address will not be published. Required fields are marked *

shares