រឿងពិតតែកំសត់ជាងក្នុងកុនឪពុកកំពុងរៀបការប្រពន្ធថ្មីចំណែកកូនប្រុសលុតជង្គង់ឱបរូបថតម្ដាយអង្វរកុំឲ្យឪពុករៀបការ

រឿងរាវពិតមួយត្រូវបានលាតត្រដាង ធ្វើឱ្យល្បីសុះសាយពេញប្រទេសវៀតណាម រហូតដល់ស្ទើរពាសពេញពិភពលោកទៀត ដោយសារតែរឿងរាវនេះកំសត់ប្រៀបបានដូចនៅក្នុងកុនយ៉ាងដូច្នេះដែរ ។


សារព័ត៌មានវៀតណាមួយបានលើកយករឿងរាវពិតរបស់ស្ត្រីម្នាក់ឈ្មោះ ធី ព្រោះតែមានជម្ងឺទើបប្ដីរបស់នាង រៀបការស្រីថ្មី ខណៈដែលមានកូនប្រុសតូចម្នាក់ក្នុងបន្ទុក ។ ស្ត្រីកំសត់បានឱ្យដឹងថា កាលពី ១០ឆ្នាំមុននាងបានរៀបការជាបុរសម្នាក់ឈ្មោះ ហុង ដោយប្ដីប្រពន្ធរបស់នាងស្រឡាញ់គ្នាខ្លាំងណាស់រហូតបាន កូនប្រុសម្នាក់ជាចំណងដៃ ប៉ុន្តែ ៦ឆ្នាំក្រោយមកនាងក៏មានជម្ងឺ ហើយត្រូវទៅសម្រាកព្យាបាលនៅឯស្រុកកំណើតម្ដាយរបស់នាង ដោយទុកឱ្យកូនតូចឈ្មោះ ឃូ ទិក នៅជាមួយឪពុក ។

១-២ ខែក្រោយមក ជំងឺរបស់ស្ត្រីខាងលើនៅមិនទាន់ធូស្បើយ រហូតដល់មានថ្ងៃមួយ មាននារីម្នាក់ឈ្មោះ ហួង ជាស្ត្រីមានប្ដីរួចទៅហើយ តែដោយសារតែប្ដីរបស់នាងជាមនុស្សប្រមឹក និងធ្វើបាបនាងខ្លាំងពេក នាងក៏បានលែងលះ ដោយក្នុងកំលុងពេលនោះ បុរសឈ្មោះ ហុង ដែលជាប្ដីរបស់ស្ត្រីឈ្មោះ ធី ជាអ្នកជួយផ្ដល់កម្លាំងចិត្តឱ្យនាង រហូតស្គាល់ចិត្តថ្លើមគ្នា ស្រឡាញ់គ្នា និងបានសម្រេចចិត្តរៀបការតែម្ដង ព្រោះតែនាង ហួង យល់ថា ហុង ជាបុរសពោះមាយកូន ១ ។

រយៈពេល ៣ខែ ខណៈដែល ធី កុំពុងព្យាបាលជំងឺ ស្រាប់តែប្ដីរបស់នាងលោក ហុង រៀបការជាមួយនាង ហួង ដោយក្នុងពិធីមង្គលការប្រព្រឹត្តទៅយ៉ាងអធឹកអធមបំផុត មានភ្ញៀវញាតិមិត្តជិតឆ្ងាយ មកឱ្យពរជ័យ ប៉ុន្តែនៅក្នុងពិធីដ៏សប្បាយនោះ ស្រាប់តែកូនប្រុសតូចរបស់ ហុង ឈ្មោះ ឃូ ទិក បានមកលុតជង្គង់នៅពីមុខរោងការ ព្រមទាំងក្នុងដៃមានកាន់រូបថតម្ដាយរបស់គេ ជាមួយទឹកភ្នែកខ្សិបខ្សួលគួរឱ្យអាណិត ។

ឃើញដូចនេះ ហុង ក៏កើតចិត្តខឹងចំពោះកូនយ៉ាងខ្លាំង ហើយទៅចាប់អូសដៃសួរថា «ឯងកុំពុងធ្វើអី? ដឹងទេថា ថ្ងៃនេះជាថ្ងៃល្អរបស់ពុក?»
ទោះជាឪពុកព្យាយាមលើកក្រោកឈរយ៉ាងណា ក៏ក្មេងតូចរូបនោះមិនព្រមក្រោកឡើយ ហើយគេក៏ស្រែកយំនិយាយទៅកាន់ឪពុកថា «អត់ទេ ខ្ញុំចង់ឃើញពុកសប្បាយចិត្តណាស់ តែអាណិតម៉ែផង» ។

ស្របគ្នានោះ ស្រាប់តែ ធី បានមកដល់ផ្ទះ ហើយឃើញប្ដីខ្លួនកំពុងរៀបការជាមួយស្រីថ្មី ព្រមទាំងនិយាយស្រែកៗដាក់កូនរបស់នាង ឃើញដូចនេះ នាងក៏បានទៅចាប់ឱបកូនប្រុស ហើយនិយាយទាំងទឹកភ្នែកទៅកាន់ប្ដីថា «អ្នកល្អណាស់ យើងស្គាល់គ្នាយូរឆ្នាំមកហើយ ហើយនេះក៏ជាពេលដែលសមនឹងអ្នកមានដៃគូថ្មៃដែរ ប៉ុន្តែក៏គួរកុំអាត្មានិយមដាក់កូនយើងអី វាមិនដឹងអីទេ…អ្នករៀបការចុះ ខ្ញុំអាចសប្បាយជាមួយកូនបានហើយ…សូមអ្នកទាំងពីររក្សាគ្នាឱ្យបានល្អណា!» ។

ឭសំដីប្រពន្ធដើមពោលដូចនេះ នាង ហួង ក៏គ្មានពាក្យអ្វីនឹងតបតរួច ហើយណាមួយនាង ក៏ជ្រុសស្រឡាញ់ជាមួយ ហុង ដកចិត្តមិនបានដែរ ដូចនេះ នាងបានត្រឹមតែយំថ្ងួចថ្ងូរ ចំណែកលោក ហុង បានចាប់ដៃប្រពន្ធដើមថើប ហើយលុតជង្គង់សំពះរូបថតប្រពន្ធ ពេលនោះ នាង ធី បានពោលថា «អរគុណអ្នកណាស់! សូមស្រឡាញ់គ្នាឱ្យដល់ចាស់ស្លាប់ និងរស់នៅជាមួយគ្នាប្រកបដោយសុភមង្គល» ៕

Leave a Reply

Your email address will not be published. Required fields are marked *

shares