អានហើយទឹកភ្នែកស្រក់ហូរដោយមិនដឹងខ្លួន កូនប្រុសអាយុ ២ឆ្នាំ នោមចេញឈាម ម្ដាយរបស់គេបានយកគេទៅមន្ទីពេទ្យភ្លាមៗ លទ្ធផលស្លុតចិត្ត

ក្រោយពីបានដឹងថាវេជ្ជបណ្ឌិតកំណត់មូលហេតុនៃជំងឺនេះ ម្ដាយបានត្រឹមបន្ទោសខ្លួនឯង ដែលបានឱ្យកូនឈឺចាប់ដោយអចេតនា។ដូចម្ដាយដទៃទៀតដែរ Xiao Li ដែលរស់នៅក្នុងប្រទេសចិនក៏ចង់ឱ្យកូនប្រុសរបស់នាងធំធាត់និងក្លាយជាមនុស្សល្អផងដែរ។

 

ដូច្នេះទោះបីជាកូនប្រុសរបស់នាងទើបតែមានអាយុ 2 ឆ្នាំក៏ដោយ នាងបានចុះឈ្មោះចូលរៀននៅសាលាជាច្រើន។ ទាក់ទងទៅនឹងអាហារូបត្ថម្ភ Xiao Li សង្ឃឹមថាកូនប្រុសរបស់នាងនឹងមានកម្ពស់ខ្ពស់បំផុតដូច្នេះនាងបានបន្ថែមកាល់ស្យូមយ៉ាងទៀងទាត់ដល់កូន។ នាងបានទិញកាល់ស្យូមជាច្រើនសម្រាប់កុមារដោយមិនខ្វល់ថា ថ្នាំនៅក្នុងស្រុកឬក្រៅស្រុកឡើយ នាងបានទិញពួកវាឱ្យកូនប្រុសរបស់នាងញ៉ាំជាប្រចាំ។

ក្រៅពីថ្នាំ Xiao Li ក៏បានបន្ថែមកាល់ស្យូមយ៉ាងច្រើនទៀតដល់កូនប្រុសរបស់នាងតាមរយៈអាហារប្រចាំថ្ងៃ។ នាងធ្លាប់លឺគេនិយាយថាផ្កា amaranth (ផ្កាម៉្យាងស្រដៀងផ្កាសេមាន់) គឺជាអាហារដែលមានជាតិកាល់ស្យូមច្រើន ហើយនាងបានទិញវាភ្លាមៗដើម្បីឱ្យកូនប្រុសរបស់នាងញ៉ាំជារៀងរាល់ថ្ងៃ។ បន្តិចម្តងៗ ថ្ងៃមួយកូនប្រុសរបស់ Xiao Li បានទទួលរងការឈឺចាប់ធ្ងន់ធ្ងរនៅពេលទៅបន្ទប់ទឹក ហើយជុះនោមចេញឈាម។ ដោយមានអារម្មណ៍ថាកំពុងមានរឿងអាក្រក់កើតឡើង ភ្លាមៗនាងបាននាំកូនប្រុសរបស់នាងទៅមន្ទីរពេទ្យដើម្បីពិនិត្យមើល។

លទ្ធផលបានបង្ហាញថាកូនប្រុសរបស់ Xiao Li មានគ្រួសក្នុងតម្រងនោម ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលមិនត្រឹមតែគ្រួសារប៉ុណ្ណោះទេ សូម្បីគ្រូពេទ្យក៏ស្មានមិនដល់ដែរ។ បន្ទាប់ពីដឹងពីរបបអាហារនិងការលេបថ្នាំជារៀងរាល់ថ្ងៃរបស់កូនប្រុសរបស់នាង វេជ្ជបណ្ឌិតខឹងយ៉ាងខ្លាំង។ ការបន្ថែមកាល់ស្យូមសម្រាប់កុមារគឺមានសារៈសំខាន់ ប៉ុន្តែ Xiao Li មិនបានយល់ច្បាស់លាស់ ដោយផ្ដល់កាល់ស្យូមលើសហួសហេតុ វាបានផ្ដល់ផលអាក្រក់ និងប៉ះពាល់ដល់រាងកាយរបស់កូនប្រុស។ វាត្រូវបានគេដឹងថានៅក្នុង amaranth មានជាតិកាល់ស្យូមយ៉ាងសម្បូរបែប ហើយក៏មានអាស៊ីត oxalic ដែលបង្កឱ្យកើតក្រួសតម្រងនោម ប្រសិនបើការស្រូបយកសារធាតុនេះចូលក្នុងខ្លួនច្រើនពេកក្នុងរយៈពេលមួយ។

យោងតាមដំបូន្មានរបស់អ្នកជំនាញផ្នែកសុខភាពរបស់ប្រទេសចិន ឪពុកម្តាយត្រូវយកចិត្តទុកដាក់ចំពោះកម្រិតបន្ថែមកាល់ស្យូមទៅក្នុងខ្លួនរបស់ទារក។ ផ្តល់អាទិភាពខ្ពស់ ចំពោះការផ្តល់ចំណីអាហារតាមរយៈរបបអាហារដោយផ្តល់ឱ្យទារករបស់អ្នកនូវទឹកដោះ រួមមានទឹកដោះម្តាយ និងទឹកដោះគោសម្រាប់ទារក។ លើសពីនេះទៀតឪពុកម្តាយក៏អាចផ្តល់ឱ្យកូនរបស់ពួកគេនូវម្សៅសណ្តែកសៀង ឬទឹកសណ្តែកទឹកដោះគោ។ បង្គាក៏ជាអាហារសម្បូរជាតិកាល់ស្យូមខ្ពស់ដែរ ប៉ុន្តែវាគួរតែត្រូវបានផ្ដល់សម្រាប់តែកុមារអាយុលើសពី 3 ឆ្នាំប៉ុណ្ណោះ ហើយគួរតែត្រូវបានសង្កេតជាពិសេសថា តើកុមារមានប្រតិកម្មឬអត់។

ក្នុងអំឡុងពេលផ្តល់កាល់ស្យូម ឪពុកម្តាយត្រូវយកចិត្តទុកដាក់លើគោលការណ៍អាហារ ដូចជាមិនអនុញ្ញាតឱ្យកូនរបស់អ្នកបរិភោគគ្រាប់ធញ្ញជាតិ ស្រូវសាលី បន្លែពណ៌បែតងដែលមានផ្ទុកអាស៊ីត oxalic ។ ក្នុងពេលជាមួយគ្នានេះដែរ កុមារមិនគួរទទួលទានស៊ុតនិងសាច់ច្រើនពេក ដើម្បីចៀសវាងផលប៉ះពាល់ដល់ការស្រូបយកជាតិកាល់ស្យូមនោះទេ។
ប្រភព៖ sakkarach

Leave a Reply

Your email address will not be published. Required fields are marked *

shares