ហួសចិត្ត ទារកអាយុ 10 ខែ ដែលមេជើងរលាកខ្លាំង ស្ទើរតែអាចកាត់ម្រាមជើងចេញដោយសារហេតុផលនេះសោះ…

បន្ទាប់ពីកាត់ក្រចកកូនមកប៉ុន្មានថ្ងៃ ម្តាយចាប់អារម្មណ៌ឃើញម្រាមជើងរបស់កូនឡើងហើម ហើយមានគ្រុនក្តៅខ្លាំងទៀត។

ក្រចកជើងរបស់កូនក្មេងគឺតូចណាស់ ដូច្នេះឪពុកម្តាយគួរតែប្រុងប្រយ័ត្ននៅពេលកាត់ក្រចកឱ្យពួកគេ។

ជាក់ស្ដែងដូចក្នុងករណីនេះ ទារកដែលមានអាយុ 10 ខែ ត្រូវម្តាយដែលខ្លាចក្រចកជើងកូនវែង នឹងអាចធ្វើឱ្យចាក់ជើងរបស់កូនឈឺ ដូច្នេះគាត់បានកាត់ក្រចកជើងរបស់កូននាង។

ឪពុកបានយកកូនស្រីទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីពិនិត្យ បន្ទាប់ពីប៉ុន្មានថ្ងៃក្រោយពីកាត់ក្រចក ដែលធ្វើឱ្យជើងនាងហើមជាំខ្មៅខ្លាំង និងក្ដៅខ្លួន។ គ្រូពេទ្យកុមារលោក Luu Thanh Chi បានធ្វើរោគវិនិច្ឆ័យឃើញថា អ្នកជម្ងឺមានជំងឺឈាមសធ្លាក់ខ្លាំង និងត្រូវការចាក់បញ្ចូលឈាមភ្លាម។

វេជ្ជបណ្ឌិត Luu Thanh Chi បានសន្និដ្ឋានថា: ម្តាយដែលបានកាត់ក្រចកជើងឱ្យនាងតូចនេះ បានធ្វើឱ្យនាងមានរបួសដោយចៃដន្យ ហើយមិនបានមើលថែមុខរបួសបានល្អ ដូចនេះបង្កឱ្យមានមេរោគឆ្លង។

វេជ្ជបណ្ឌិតបានបន្ថែមថា: ក្នុងករណីក្មេងនេះ គឺគួបផ្សំគ្នារវាងសរសៃឈាម និងសាច់ក្រោមស្បែកមានការរលាក ដែលបង្កឱ្យមានការហើមខ្លាំង។ មេជើងរបស់នាងតូចនេះ មិនត្រឹមតែហើមទេ ហើយមានសញ្ញានៃការរីករាលដាលទៀតផង។

ទារកតូចនេះត្រូវការធ្វើការវះកាត់យកខ្ទុះចេញជាចាំបាច់ និងកាត់សាច់ដែររលួយចោល ដើម្បីជៀសវាងស្ថានភាពធ្ងន់ធ្ងរដែលនាំឱ្យមានកាត់ម្រាមមេជើងចេញ។

ជាមួយគ្នានេះដែរ លោកក៏បានរំលឹកឪពុកម្តាយរបស់កូនៗ ឱ្យចៀសវាងការកាត់ស្បែករបស់កុមារនៅពេលកាត់ក្រចក ដោយហេតុថានេះអាចបណ្តាលឱ្យមានការរលាកសាច់ក្រោមស្បែក។

នៅពេលម្រាមជើងរបស់កូនក្មេងត្រូវបានឆ្លងបាក់តេរី និងបង្កជាខ្ទុះ គ្រូពេទ្យនឹងឱ្យកុមារប្រើថ្នាំអង់ទីប៊ីយោទិច ប្រសិនបើថ្នាំអង់ទីប៊ីយោទិចមិនមានប្រសិទ្ធភាព ចឹងបន្ទាប់មកទៀតត្រូវតែវះកាត់ដើម្បីយកខ្ទុះចេញជាប្រញ៉ាប់។


តើឪពុកម្តាយចាំបាច់ត្រូវកាត់ក្រចករបស់ទារកដែរឬទេ?

បណ្ឌិត Luu Thanh Chi បាននិយាយថា: នៅពេលដែលកុមារមានអាយុតិច យកល្អឪពុកម្តាយមិនគួរកាត់ក្រចករបស់ពួកគេឡើយ។

ពីព្រោះក្រចករបស់ទារកទន់ខ្លាំងណាស់ និងងាយរងគ្រោះ ប្រសិនបើត្រូវបានឪពុកម្តាយធ្វើដោយមិនមានការប្រុងប្រយ័ត្ន។

ឪពុកម្តាយគួរតែជ្រើសរើសពេលវេលាដ៏ល្អបំផុត នៅពេលដែលទារកកំពុងគេង ដើម្បីការពារពួកគេកុំឱ្យកំរើកដែលងាយនឹងទទួលរងរបួសនៅពេលកាត់ក្រចក។

លោកក៏បានណែនាំផងដែរថាអ្នកមិនត្រូវប្រើកន្ត្រៃកាត់ក្រចករបស់មនុស្សធំទៅកាន់ឱ្យកូនក្មេងឡើយ ល្អបំផុតគឺទិញកន្ត្រៃកាត់ក្រចកសម្រាប់កុមារ។ កុំព្យាយាមកាត់ក្រចកខ្លីខ្លាំងពេក ដើម្បីចៀសវាងការកាត់ជ្រុលដល់សាច់ជើងរបស់កុមារ។
ប្រភព៖ sakkarach

Leave a Reply

Your email address will not be published. Required fields are marked *

shares