បុរស់ជនជាតិ កេនយា ឈ្មោះ Abel Mutai បានរត់ជិតដល់គោលដៅហើយ នៅតែប៉ុន្មានម៉ែតទៀតប៉ុណ្ណោះ តែដោយគាត់យល់ច្រលំពីស្លាកសញ្ញាខ្សែបន្ទាត់បញ្ចប់ គាត់ក៏ឈប់រត់ ដោយយល់ថា ខ្លួនឯងបានដល់ទីបាត់ទៅហើយ

ពេលនោះ មានបុរស់ជនជាតិអេស្ពាញម្នាក់ទៀត ឈ្មោះ Fernandez បានរត់ពីក្រោយគាត់។ គាត់ដឹងថា បុរសជនជាតិកេនយានេះ ប្រហែលជាច្រលំទីហើយ គាត់ក៏បានស្រែកប្រាប់ បុរស់ជនជាតិ កេនយា អោយរត់បន្តទៀត កុំឈប់។ តែដោយបុរសជនជាតិ កេយា មិនចេះភាសា អេស្ពាញ គាត់មិនបានយល់ទេ។

ដោយហេតុការណ៍ដូច្នោះ បុរសជនជាតិ អេស្ពាញហ្នឹង មិនបានឆ្លៀតឳកាស យកឈ្នះដោយខ្លួនឯងទេ បែរជារុញបុរសជនជាតិ កេនយា នេះរហូតទទួលបានជោគជ័យ។ អ្នកកាសែត បានសួរ បុរស់ជនជាតិអេស្ពាញថា ហេតុអ្វីលោកធ្វើដូច្នោះ? ហេតុអ្វី មិនយកឈ្នះដោយខ្លួនឯងទៅ?

គាត់ឆ្លើយវិញថា ក្តីស្រមៃរបស់ខ្ញុំ គឹចង់ឃើញរបៀបរសនៅមួយ​ ដែលយើងម្នាក់ៗ អាចជួយគ្នាទៅវិញទៅមក អោយទទួលបានជោគជ័យ។ អ្នកកាសែត មិនអស់ចិត្ត ក៏នៅតែសួរដដែលថា ហេតុអ្វីលោកនៅតែអោយជ័យលាភីនេះទៅបុរស កេនយានេះ? គាត់ឆ្លើយម្តងទៀតថា ជ័យលាភីនេះ គឺជាក់ស្តែងណាស់ មិនមែនជារបស់គាត់ទេ។

គាត់បន្តទៀតថា បើជ័យជំនះមិនមែនជារបស់ខ្ញុំផង បើខ្ញុំយកបាន តើវាមានន័យអ្វី? តើមានកិត្តិយសទេ ក្នុងជ័យជំនះបែបនេះ? តើឪពុកម្តាយខ្ញុំនឹងយល់បែបណាចំពោះខ្ញុំ? តើតំលៃជាមនុស្សក្នុងសង្គមនៅត្រង់ណា បើម្នាក់ៗចេះតែចង់ កេងចំនេញពីភាពទន់ខ្សោយរបស់អ្នកនៅជុំវិញនោះ?

ជោគជ័យជាគោលដៅជីវិត ហើយវាសំខាន់ តែអ្វីដែលរិតតែសំខាន់ទៀត តើយើងជាអ្នកណា? ជាមនុស្សបែបណា ក្នុងក្រសែរភ្នែកខ្លួនឯង?

 

Leave a Reply

Your email address will not be published. Required fields are marked *

shares