អីយ៉ា ស្ងាត់ៗ ឯកឧត្តម គួច ចំរើន បានទៅដល់ ឆ្នេរមាស ឆ្នេរប្រាក់​ កោះសំពោច​ ព្រែកកោះសំពោច​ បាត់ មើលទៅទេសភាព ​ពិតជាស្អាតមែន ដល់ថ្នាក់គ្រប់គ្នាឃើញហើយ លាន់មាត់ថា…

មហាជនភាគច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ត្រូវបានប្រជាពលរដ្ឋ ពេញចិត្ត និងគោរពស្រឡាញ់ខ្លាំងណាស់ នូវស្នាដៃដឹកនាំ របស់លោករហូតមកដល់ថ្ងៃនេះ ដោយមានការរីកចំរើន សឹងតែមិនគួរឲ្យជឿ។

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ខេត្តមួយនេះ មានភ្ញៀវជាតិ និងអន្តរជាតិ ទៅលេងយ៉ាងច្រើនកុះករ គួរឲ្យកត់សំគាល់ ប្រកបដោយក្តីពេញចិត្ត រីករាយ និងកោតសរសើរយ៉ាងខ្លាំង ចំពោះឯកឧត្តម គួច ចំរើន ។

ចំណែកម្សិលមិញនេះ នាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ ឯកឧត្តម គួច ចំរើន បានបង្ហាញកន្លែងកម្សាន្តមួយទៀតមើលទៅពិតជាស្រស់ស្អាត ទាក់ភ្នែកខ្លាំងណាស់។

ក្នុងនោះ ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមថា ៖ “អាទិត្យនេះ​ មេឃស្រឡះ​ នាំគ្នាទៅដេីរលេង​ ឆ្នេរមាស ឆ្នេរប្រាក់​ កោះសំពោច​ ព្រែកកោះសំពោច​ ទីលានហាត់វាយគោល​ ទេសភាព​ កោះ​ ឆ្នេរ​ ព្រៃភ្នំ​ ព្រែក​ ពិតជាស្អាត​ ។ ស្វាគមន៍ប្រិយមិត្ត​ នាថ្ងៃឈប់សំរាកខាងមុខ​ ។”។

ក្រោយឃើញបែបនេះ ម្នាក់ៗបានចូល comment ថា ៖ ស្អាតណាស់ លោកអ៊ុំ, ទេសភាពស្អាតមែន បងប្រុស, ស្រស់សង្ហាណាស់លោកអភិបាល, ស្អាតពិតមែនលោកពូ ព្រមទាំងនៅមានការលើកឡើងជាច្រើនទៀត។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះ ៖

                    

Leave a Reply

Your email address will not be published. Required fields are marked *

shares