ផ្ដើមពីហ្វេន ក្លាយជាស្នេហា…ប្ដូរពីសង្សារ ទៅជាគូដណ្ដឹង ! ក្រោយឃើញ កែវ សុខផេង បង្ហាញមុខ នារីដ៏ស្រស់ស្អាតម្នាក់នេះ និងសារមួយឃ្លា ធ្វើឲ្យ Fan ៗ ទប់អារម្មណ៍លែងជាប់ ក៏ចូល comment ថា…

អ្នកស្នេហាកីឡាបាល់ទាត់ភាគច្រើន ច្បាស់ជាស្គាល់ជាក់ជាមិខាន កីឡាករ បាល់ទាត់ ខ្សែបម្រើប្រយុទ្ធ ដ៏ឆ្នើមមួយរូប របស់កម្ពុជា គឺ កែវ សុខផេង ហើយ សុខផេង បានបង្ហាញស្នាដៃរបស់ខ្លួនយ៉ាងលេចធ្លោ ក្នុងការប្រកួតកន្លងទៅ នៅក្នុងទីលាន ដល់ថ្នាក់ធ្វើឲ្យមហាជនទូទៅសម្តែងក្តីពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំងពីសមត្ថភាពដ៏អស្ចារ្យ របស់កីឡាករវ័យក្មេងរូបនេះ។

កែវ សុខផេង មានស្រុកកំណើតនៅ ភូមិរការកណ្តាល ខេត្តក្រចេះ និងជាកូនពៅ ក្នុងគ្រួសារមួយ ដែលមានបងប្អូន៥នាក់។

ស្រាប់តែម្សិលមិញនេះ នាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ កែវ សុខផេង បានប្រកាសដំណឹងដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលមួយ ដោយរូបគាត់បានភ្ជាប់ពាក្យហើយ។ លោកបញ្ជាក់បន្ថែមថា ៖ “បែបនេះបានគេហៅថាច្បាស់លាស់ ភ្ជាប់ពាក្យ ការ XD”។

មួយវិញទៀត ហ្វេសប៊ុកផេកឈ្មោះ bongseng wedding ក៏ធ្លាប់បង្ហោះរូបភាពជាច្រើនសន្លឹក របស់ សុខផេង និងគូដណ្តឹងម្នាក់នេះផងដែរ ហើយបញ្ជាក់សារខ្លីមួយថា ៖ “ផ្ដើមពីហ្វេនក្លាយជាស្នេហា ….ប្ដូរពីសង្សារទៅជាគូដណ្ដឹង…..! អ្នកណាខ្លះជា fan បាល់ទាត់ខ្លះ ប្រាកដជាស្គាល់ Idol ហើយ មានពាក្យអីចង់ជូនពរពួកគាត់ទេ…”។

ក្រោយឃើញបែបនេះ អ្នកគាំទ្រជាច្រើន comment ថា ៖ អបអរសាទរប្អូន មានគូនឹងគេហើយ សូមឱ្យមានក្តីសុខនិងឆាប់រៀបការ, បងខ្ញុំ ខំក្រាស់បងផេងឯង តាំងពីឆ្នាំ២០១៤, ខំលួចស្រលាញ់ពូផេងតាំងពីនៅក្នុងពោះម៉ែ ឥឡូវពូផេងការចោលបាត់, ចប់ ឯងខំcrush តាំងពីយូរ, Fan fan ខ្លះគាំងបេះដូងអស់ហើយបងផេង។

ព្រមទំាងនៅមាន comment ជាច្រើនទៀត ចូលរួមអបអរសាទរ ហើយក៏មានអ្នកខ្លះបង្ហាញអារម្មណ៍ខកចិត្តផងដែរ ព្រោះតែលួចស្រឡាញ់កីឡាកររូបសង្ហានេះ៕

                           

ប្រភពរូបភាព ៖ bongseng wedding, Keo Sokpheng

Leave a Reply

Your email address will not be published. Required fields are marked *

shares