Breaking: លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ស្រាយបំភ្លឺពាក់ព័ន្ធនឹងស្ត្រីមួកខៀវ បានឆ្លងកូវីដ១៩ ដែលកំពុងផ្អើលក្នុងបណ្ដាញសង្គម

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះថា ស្ត្រីជនជាតិខ្មែរ ដែលជាកងទ័ពមួកខៀវ ដែលមានវីជ្ជមានវីរុសកូវីដ-១៩ រស់នៅក្នុងឃុំ សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល បច្ចុប្បន្នត្រូវក្រសួងសុខាភិបាលយកស្ត្រីរូបនេះ ទៅដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យ មិត្តភាព ខ្មែរ សូវៀតហើយ។

លោកជំទាវ បានបញ្ជាក់ទៀតថា តាមការសាកសួរផ្ទាល់ស្ត្រីដែលមានវីរុសកូវីដ-១៩របស់មន្ត្រីជំនាញសុខាភិបាលបានឲ្យដឹងថា នៅមុនពេលដែលស្ត្រីរូបនេះ មិនទាន់ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ស្ត្រីរូបនេះ គាត់មិនបានដើរទៅទីណាទេ គឺគាត់សម្រាកនៅក្នុងផ្ទះ ដែលមានសមាជិកគ្រួសារចំនួន៤នាក់ផ្សេងទៀត ហើយក្នុងការស្នាក់នៅក្នុងផ្ទះ ស្ត្រីរូបនេះ មិនបានប៉ះពាល់ផ្ទាល់ ឬ ប្រាស្រ័យទាក់ទងជាមួយសមាជិកគ្រួសារទាំង៤នាក់នេះឡើយ គឺគាត់ស្នាក់នៅដាច់ដោយឡែកតេម្នាក់ឯងគត់។

ប្រភព៖ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

Leave a Reply

Your email address will not be published. Required fields are marked *

shares