លោកគ្រូ សួង បញ្ញា ផ្ញើសារជូនលោកគ្រូ ស៊ន អេលីត អានហើយមានអារម្មណ៍ថាពិតជារំភើប និងកក់ក្ដៅ

អតីតអ្នកប្រដាល់គុនខ្មែរមានឈ្មោះបោះសំឡេងមួយរូប សួង បញ្ញា រៀបរាប់ពីប្រវត្តិយ៉ាងជូរចត់មួយ ដែលបានធ្វើឲ្យខ្លួនសម្រេចបោះបង់អាជីពសង្វៀនទាំងមិនទាន់អស់ចិត្ត និងពុំទាន់សម្រេចស្រមៃព្រោះមានរបួសបាក់ដៃនិងបាក់ជើងអំឡុងការប្រកួត។

អតីតអ្នកប្រយុទ្ធគុខខ្មែររូបនេះរម្លឹកថា ខ្លួនស្ទើរតែស្រក់ទឹកភ្នែកពេលដែលមានរបួសចុះពីលើរេញ ត្រូវរថយន្តសង្គ្រោះដឹកទៅព្យាបាលទាំងដឹងថាខ្លួននឹងពុំអាចបន្តអាជីពមួយនេះ ខណៈដែលមិនទាន់ដើរដល់គោលដៅ។សូមជម្រាបថាបច្ចុប្បន្ន សួង បញ្ញា បានក្លាយជាគ្រូបង្វឹកនិងបង្កើតក្លិបគុនខ្មែរមួយមានឈ្មោះថា “អភិរក្សគុនខ្មែររុងរឿង” ដែលកំពុងបណ្ដុះធនធានប្រមាណជាង១០រូប៕

សួង បញ្ញា “ការសាមគ្គីគ្នានាំមកនៅជ័យជំនះ ទោះបីជាយើងនៅក្លិបផ្សេងគ្នាក៍ដោយ ក៍យើងអាចដើរផ្លូវជាមួយគ្នាបានដែរ ដើម្បីអ្វីដែលត្រូវការនោះគឺយើងចង់ឃើញ គុនខ្មែរ រីកចំរើទាំងក្នុងស្រុក និងក្រៅស្រុក ខ្ញុំសង្ឃឹមថាអ្វីៗវានឹងវិលមកនៃភាពសាមគ្គីគ្នារវៀងក្លិប និងក្លិប ដើម្បីលើកកំពស់វិស័យប្រដាល់គុនខ្មែរ សូមជូនពរដល់បង ស៊ន អេលីត សុខសប្បាយទាំងក្រុមគ្រួសារ ដើម្បីគុនខ្មែរទាំងអស់គ្នា។”

shares