អរគុណណាស់! រាល់ការខិតខំប្រឹងប្រែងរបស់គ្រូពេទ្យកម្ពុជា ដែល៣ថ្ងៃនេះមានអ្នកជាចំនួន ១,៩៦៨នាក់

នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹងថា ប្រទេសកម្ពុជារកឃើញអ្នកឆ្លងថ្មីចំនួន ៦៥៥នាក់ និងអ្នកជាសះស្បើយចំនួន ៨១០នាក់ និងអ្នកស្លាប់ចំនួន ១១នាក់។

ជាមួយគ្នានេះដែរ ពួកយើងពិតជាអរគុណគុណដ៏ធំធេងចំពោះគ្រូពេទ្យកម្ពុជាដែលស្មាគ្រចិត្តព្យាបាល អ្នកជំងឺកូវីដ‑១៩ ដោយយកចិត្តទុកដាក់បំផុត។ បើគិតត្រឹមតែរយៈពេល ៣ថ្ងៃប៉ុណ្ណោះកម្ពុជាមានអ្នកជាសះស្បើយចំនួន ១,៩៦៨នាក់ហើយ។

គួរបញ្ជាក់ផងដែរថា យោងតាមប្រភពដដែលបានបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជារកឃើញករណីអ្នកឆ្លងសរុបចំនួន 37,321នាក់ និងអ្នកជាសះស្បើយសរុបចំនួន 30,617នាក់ ហើយងនឹងអ្នកស្លាប់សរុបចំនួន 311នាក់។

ឆ្លៀតក្នុងឱកាសនេះ ក៏សូមអំពាវនាវដល់បងប្អូនត្រូវបន្តចូលរួមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ” បីការពារ និង បីកុំ ” បីទោះបីជាលែងមានតំបន់ក្រហមក៏ដោយ។

No photo description available.

ប្រភព៖healthy-cambodia

shares