មិនងាយកើតមានទេ! ព្រះអាទិត្យមួយចំណិត រះនៅរដ្ឋធានីវ៉ាស៊ីនតោន

(វ៉ាស៊ីនតោន)៖ កាលពីល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ពេលវេលានៅកម្ពុជា (ត្រូវនឹងព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ពេលវេលានៅទ្វីបអាមេរិក) តំបន់មួយនៅខេត្ត អនថារីយ៉ូ ប្រទេសកាណាដា អាចមានឱកាសមើលបានមើលឃើញបាតុភូត សូរ្យគ្រាសចិញ្ចៀនភ្លើង (Ring of Fire Solar Eclipse) ពេលលេញ ប៉ុន្តែតំបន់មួយចំនួនទៀតនៅភាគខាងកើតសហរដ្ឋអាមេរិក តួយ៉ាងគឺរដ្ឋធានីវ៉ាស៊ីនឌីស៊ី ក៏បានមើលឃើញបាតុភូតដដ៏កម្រនេះផងដែរ ប៉ុន្តែស្ថិតក្នុងលក្ខណៈមិនពេញលេញ។


រូបថតបីសន្លឹកនេះ ត្រូវបានផ្តិតយកដោយអ្នកជំនាញថតរូបរបស់អង្គការ NASA គឺលោក Bill Ingalls នៅពេលព្រះអាទិត្យចាប់ផ្តើមរះ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ហើយវាពិតជាបាតុភូតដ៏កម្របំផុតមួយ ដែលមនុស្សលោកអាចមានសំណាងបានឃើញក្នុងមួយជីវិត៕

(Image credit: NASA/Bill Ingalls)

ប្រភព៖Cambo Space and Science

shares