សូមណែនាំ រមណីយដ្ឋានថ្មីៗៗ មួយកន្លែងទៀតហើយ ដែលស្ថិតនៅជើងភ្នំហប់ ហើយហុំព័ទ្ធជុំវិញទៅដោយទេសភាពខៀវស្រងាត់
ថ្មីនេះតាមរយះហ្វេសប៊ុនផេករបស់ទៅលេងបន្ទាយស្រីបានបង្ហោះសារនឹងធ្វើការណែនំារមណីយដ្ឋានថ្មីមួយកន្លែងមួយទៀត។ក្នុងបានសរសេរបព្ចាាក់ថា
” ៚ ម្លប់ក្រូចម៉ាឡេ ៚ សូមណែនាំ រមណីយដ្ឋានថ្មីៗៗ មួយកន្លែងទៀតហើយ 😀 ដែលស្ថិតនៅជើងភ្នំហប់ ហើយហុំព័ទ្ធជុំវិញទៅដោយទេសភាពខៀវស្រងាត់ អមជាមួយសួនផ្កា🌸🌺🌼ចំរុះពណ៌ដ៏ស្រស់បំព្រង ត្រជាក់ភ្នែក ត្រជាក់កាយ សប្បាយក្រោមដើមឫស្សីដ៏ស្រស់ស្អាត អង្គុយពិសារអាហារនៅផ្ទៃទឹក ឬកន្លែងដែលខ្ពស់ក៏បានព្រោះអាចមើលទេសភាពភ្នំជុំវិញខ្លួន 😊 បរិយាកាសមួយដ៏សែនមនោរម្យនារដូវវស្សា
អមដោយព្រៃព្រឹក្សា គឺជាកន្លែងមួយក្នុងទឹកដីឃុនរាម នៃស្រុកបន្ទាយស្រី ដែលជាកន្លែងសម្រាកលម្ហែរកាយពីការនឿយហត់នៅក្នុងទីក្រុង មករំសាយនូវរាល់ទុក្ខកង្វល់ ជាមួយទិដ្ឋភាពស្រស់ស្រាយ បរិយាកាសល្អ ខ្យល់បរិសុទ្ធ ជួបជុំមិត្តភក្តិបងប្អូន គ្រួសារ ញុំាអាហារឆ្ងាញ់ៗ ។ល។ មិចម៉ា តោះ តោះ ចុងសប្តាហ៍នេះហ្មងទៅហ្អី 😁 ទីតាំង: ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប
Google Map: https://goo.gl/maps/XCQtcTeo1Y9P38Sp7
ទំនាក់ទំនងម្ចាស់កន្លែង: 077 906 237 / 097 271 6949 906 237 / 097 271 6949
#ម្លប់ក្រូចម៉ាឡេ #ទៅលេងបន្ទាយស្រី”
ប្រភព៖ទៅលេងបន្ទាយស្រី