មិនធម្មតាទេ! ផាប់មួយកន្លែង យកក្រដាសប្រាក់មកបិតតុបតែងស្អេកស្កះ សរុបជិត ២លានដុល្លារ

ផ្លរីដា៖ ផាប់ដ៏មានប្រជាប្រិយភាពមួយកន្លែង ឈ្មោះ McGuire’s Irish ដែលមានទីតាំងស្ថិតក្នុងទីក្រុង Pensacola រដ្ឋផ្លរីដា បានធ្វើការតុបតែងលម្អយ៉ាងប្លែក ដោយការយកក្រដាសប្រាក់ពិតៗជាច្រើន មកបិតព្យួរពាសពេញផ្ទៃពិដាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយពីប្រវត្ដិនៃការតុបតែងផាប់យ៉ាងប្លែកបែបនេះ វាបានកើតឡើងតាំងពីឆ្នាំ ១៩៧៧មកម្ល៉េះ គឺនៅពេលលោក Martin McGuire និងប្រពន្ធឈ្មោះ Molly បានបើកដំណើរការអាជីវកម្មនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលដំបូងឡើយនៅពេល អ្នកស្រី Molly ទទួលបានលុយធីប ១ដុល្លារ ហើយគាត់បានធ្វើការអបអរដោយការសរសេរកាលបរិច្ឆេទពីលើក្រដាសប្រាក់ និងចងព្យួរនៅក្នុងផាប់ ដើម្បីនាំសំណាងល្អ។ ហើយភ្ញៀវដែលចូលមកកម្សាន្ដ ក៏ចាប់ផ្ដើមនាំគ្នាធ្វើបែបនេះតាំងពីពេលនោះមកតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងកិច្ចសម្ភាស៍មួយក្នុងឆ្នាំ១៩៩៩ លោក Martin បានឲ្យដឹងថា ពួកលោកតែងតែធ្វើការរាប់វាជារៀងរាល់ឆ្នាំ ហើយកំឡុងពេលនោះ លោកបានប៉ាន់ស្មានថាមានលុយសរុបប្រហែល ១៧៥,០០០ដុល្លារអាមេរិក។ ប៉ុន្ដែយោងតាមការរាប់នាពេលថ្មីៗនេះ វាបានកើនឡើងដល់ជិត ២លានដុល្លារអាមេរិកហើយ។

យ៉ាងណាមិញ នៅលើក្រដាសប្រាក់នីមួយៗសុទ្ធសឹងតែមានការសរសេរហ្វឺតខ្មៅពីលើ ដូច្នេះវាពិបាកណាស់សម្រាប់ជនអាក្រក់ណាម្នាក់ លួចយកទៅចាយវាយ។ តែទោះជាយ៉ាងណាក៏ដោយ ក៏នៅតែមានករណីលួចយកប្រាក់ចេញពីផាប់ផងដែរ៕ ប្រភព៖ odditycentral

សូមទស្សនារូបភាពខាងក្រោមនេះ៖

shares