តំបន់ទេសចរណ៍ទាំងនេះ ត្រូវចាត់ទុកថា ជាកែវភ្នែករបស់ភពផែនដីព្រោះថា…
ដូចដែលអ្នកទាំងអស់គ្នាធ្លាប់ដើរជុំវិញពិភពលោកប្រាកដជាបានដឹងនឹងស្គាលពីកន្លែងស្រស់ស្អាតជាច្រើនពិតណាស់ពិភពលោកយើងនេះ គឺពោរពេញទៅដោយទីកន្លែងប្លែកៗ និងស្រស់ស្អាតជាច្រើន ដែលគ្រប់គ្នា មិនធ្លាប់គិតថា អាចកើតមានឡើងពិតប្រាកដមែននោះ ។
ខណៈ ប្រាសាទពីរ៉ាមីន ប៉ម Effel Tower ឬ តំបន់កម្សាន្តបែបបុរាណៗ ផ្សេងទៀត ដែលគ្រប់គ្នា គិតថា អស្ចារ្យខ្លាំងនោះ នៅមានតំបន់កម្សាន្តប្លែកៗ ជាច្រើនទៀត ដែលប្រិយមិត្ត មិនធ្លាប់បានដឹង និងឃើញពីមុនមកនោះ ។
ជាក់ស្ដែង ដូចជាតំបន់ទេសចរណ៍ប៉ុន្មានកន្លែងខាងក្រោមនេះ មិនត្រឹមតែលេចធ្លោជាមួយសម្រស់ធម្មជាតិ និងទាក់ទាញ ប្លែកភ្នែកខ្លាំងនោះទេ ប៉ុន្តែកន្លែងទាំងនេះ ក៏ត្រូវបានចាត់ទុកថា ជាកែវភ្នែករបស់ភពផែនដីផងដែរ ។
១. ទន្លេ Cetina (ប្រទេសក្រូអាត)
២. Rechat Structure (អាត្លង់ទិច)
៣. Grand Prismatic Spring (សហរដ្ឋអាមេរិក)
៤. Covão dos Conchos (ប្រទេសប័រទុយហ្គាល់)
៥. បឹង Berryessa (រដ្ឋ កាលីហ្វ័រញ៉ា)