សង្វេគពន់ពេក!!! នារីមាឌធំម្នាក់ មកមើលមឈូសខ្លួនឯងផ្ទាល់ទាំងនៅមានជីវិត

នារីមាឌធំម្នាក់ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមថៃ មានក្ដីអាណិតអាណិតអាសូរ និងសង្វេគពន់ពេក បន្ទាប់ពីដឹងថា នាងបានមកមើលមឈូសខ្លួនឯងផ្ទាល់ទាំងនៅមានជីវិត មុននាងលាចាកចេញពីពិភពលោកយើងនេះទៅ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងបានសុំឲ្យខាងមន្ទីរពេទ្យជួយធ្វើក្ដារមឈូសទុកឲ្យ ដោយសារត្រូវប្រើមឈូសខ្នាតធំប៉ុននាង ព្រោះនាងមានទម្ងន់ដល់ទៅជាង ២០០គីឡូក្រាម ហើយក៏សុំអរគុណដល់អ្នកស្រុក ដែលជួយបរិច្ចាគលុយចំនួនជាង ២ពាន់ដុល្លារដើម្បីបន្ដជីវិតឲ្យនាងបានមួយគ្រាទៀតដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងមានឈ្មោះ ណាក់វរ៉ាត់ ចាន់ភុន ឬឈ្មោះហៅក្រៅថានាង ប៊ី មានអាយុ ៣០ឆ្នាំ រស់នៅភូមទី១ ឃុំវាំងខួម ស្រុកប្រាណក្រៈតាយ ខេត្តកាំផែងផេត មានជំងឺធាត់ លើសជាតិខ្លាញ់ និងដុះសាច់បំពង់ក ដោយនាងបានសុំឲ្យភ្នាក់ងារជួយសង្រ្គោះរបស់មន្ទីរពេទ្យ ធ្វើមឈូសទុកឲ្យនាង មុនពេលផុតដង្ហើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងបាននិយាយថា ការដែលនាងសុំឲ្យធ្វើដូច្នោះ ព្រោះនាងដឹងខ្លួនឯងថា អាការៈរបស់នាងកាន់តែធ្ងន់ធ្ងរទៅហើយ ព្រោះធ្លាប់ដល់ដំណាក់កាល ដែលពេទ្យជួយជីវិតម្ដងរួចមកហើយ ទើបធ្វើឲ្យនាងត្រូវរៀបផែនការ ដើម្បីមិនឲ្យជាបន្ទុករបស់អ្នកផ្សេង ដោយសារមឈូសខ្នាតធំ ពិបាករកខ្លាំងណាស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែក្រោយ មានការលេចឮព័ត៌មានរបស់នាង ធ្វើឲ្យមានអ្នកសប្បុរសធម៌ទាំងឡាយ ជួយបរិច្ចាគរហូតដល់ទៅជាង ២ពាន់ដុល្លារ ទើបនាងសន្យាថា នឹងប្រើលុយបរិច្ចាគគ្រប់កាក់ គ្រប់សេនឲ្យមានន័យបំផុត។ សំរាប់វិធីព្យាបាល នាងនិយាយថា ត្រូវចំណាយលុយយ៉ាងច្រើន និងហាត់ប្រាណជាប្រចាំ តែដោយសាររាងកាយមានមាឌធំ ទើបពិបាកក្នុងការហាត់ប្រាណ ហើយជំងឺដុះសាច់បំពង់កនាង ធ្វើទុក្ខម្ដងៗពិបាកទ្រាំខ្លាំងណាស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២-៣ឆ្នាំមកហើយ តែកាលពីមុនទម្ងន់របស់នាងត្រឹមតែ ៨០-៩០គីឡូទេ តែដោយសារជំងឺនេះទើបឡើងដល់ ២០០គីឡូ។ ចំនែកសព្វថ្ងៃនេះ នាងធ្វើការបន្តិចបន្តួច ជាមួយនិងប្រាក់ចំនូលបានព្រឹកខ្វះល្ងាច ព្រោះស្វាមីរបស់នាងក៏បាត់បង់ការងារ ក្នុងខណៈពេលមានជំងឺកូវិត១៩។ ពេលនេះមានតែដើររករបស់ ក្នុងព្រៃយកមកលក់ដើម្បីចិញ្ចឹមជីវិតពីមួយថ្ងៃទៅមួយថ្ងៃ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *

shares