ប្តីប្រពន្ធអស់រយះពេលជិត ៧​ឆ្នំាសម្រេចចិត្តប្តឹងលែងលះដោយសារតែប្រពន្ធខ្ជិលពេក ការពិតចុងក្រោយកត្រូវស្រក់ទឹកភ្នែក

ថ្មីៗនេះគេហទំព័របរទេសមួយបានចែករំលែករឿងរ៉ាវរបស់បុរសម្នាក់។ ដែលគាត់បាន​សរសេររៀបរាប់រឿងរ៉ាវរបស់គាត់និងប្រពន្ធរបស់គាត់តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គា្ន។គាត់បានសរសេបានរៀបរាប់ថាប្រពន្ធរបស់គាត់ជាមនុស្សស្រីម្នាក់ចរឹកសុភាពរៀបសារ​ប៉ុន្តែអ្វីៗត្រូវប្រែប្រួលអស់​​បន្ទាប់ពី នាងឆ្លងទន្លេរួចសូម្បីតែធ្វើម្ហូបក៏មិនធ្វើពួកយើងទំាងពីរបានសម្រេចចិត្តរួបរស់នៅជាមួយគ្នាអស់រយះពេល៧ ឆ្នាំប្រពន្ធរបស់ខ្ញុំជាមនុស្សម្នាក់ដែលមានឧស្សាហ៍ណាស់រាល់ការងារផ្ទះសំបែងចានក្បានគាត់ជាអ្នកមើលថែរក្សាទុកដាក់។យើងរស់នៅក្រោមដំបូលផ្ទះតែមួួយជាមួយម្តាយឪពុករបស់ខ្ញុំ។

 

ពេលវេលាពិតជាដើរលឿនមែន ប្រពន្ធរបស់ខ្ញុំមានផ្ទៃពោះ ហើយក៏បានសំរាលកូនស្រីអោយគ្រួសាររបស់ខ្ញំុ ពួកយើងពិតជាមានអារម្មណ៏សប្បាយចិត្តណាស់ ប៉ន្តែពេលវេលាសប្បាយមិនបានប៉ន្មានផងស្រាប់តែយើងមានរឿងរកម្មរកូសជាមួយគ្នា ប៉ុន្តែពួួកនូវតែព្យាយាមសមរបសំរួលគ្នា។ម្តាយរបស់ខ្ញុំតែងតែរអូថា ប្រពន្ធឯងឥឡុវលែងជួយការងារផ្ទះអស់ហើយ អញជាអ្នករ៉ាប់រងទំាងអស់ នេះហើយជាហេតុផលដែលខ្ញុំនិងប្រពន្ធបានបង្ខំចិត្តចាកចេញពីពួកគាត់ទៅនៅផ្ទះផ្សេង។

ដៃចន្យពេលនោះ ខ្ញុំត្រូវមានការងារទៅក្រៅប្រទេសរយះពេល ១ខែចឹង ខ្ញុំបានចាកចេញទៅ ប្រពន្ធរបស់ខ្ញុំតែងតែខលមករកខ្ញុំ ប៉ន្តែនាងមិនបាននិយាយរឿងអីផ្សេងក្រៅតែពីរឿងលុយ ខ្ញុំក៏មិនបានខឹងនឹងនាងដែល ព្រោះខ្ញុំគិតថានាងរវល់ណាស់នឹងការងារផ្ទះសំបែងនិងការមើលថែកូន។

ពេលខ្ញុំត្រឡប់មកពីបំពេញការងារវីញ ខ្ញុំបានទៅផ្ទះ ខ្ញុំមានអារម្មណ៏មិនសប្បាយចិត្តសោះ ព្រោះផ្ទះរបស់ខ្ញុំមានសភាពរញ្ញេរញ្ញៃខ្លំាងណាស់ ហាក់ដូចជាគ្មានអ្នកនៅ ពេលនេះទើបខ្ញុំជឿសម្តីម្តាយរបស់ខ្ញុំដែលបានប្រាប់ពីមុខ។ពួកយើងបានឈ្លួលគ្នាខ្លំាងរហូតឈានដល់ការផ្តឹងលែងលះ ហើយខ្ញុំត្រូវទទួលបន្ទុកចិញ្ចឹមកូន។

ក្រោយពេលលែងលេះខ្ញុំមានអារម្មណ៏នៅតែគិតពីអតីតការរបស់ខ្ញុំ និងអតីតប្រពន្ធ ពេលខ្លះ ខ្ញុំមិននឹកស្មានថា នាងហ៊ានធ្វើទង្វើរបែបនេះទេ ព្រោះនាងជាមនុស្សស្រីល្អម្នាក់។ថ្ងៃមួួយខ្ញុំបានទទួលទូរសព្ទ័ពីមិត្តរបស់ប្រពន្ធរបស់ខ្ញុំបានប្រាប់ថា ឥឡូវនាងកំពុងឋិតនៅ បន្ទប់សង្រ្គោះបន្ទាន់ ភ្លាមនោះខ្ញុំបានចេញទៅជួបនាង។ គ្រូពេទ្យបានប្រាប់ថា នាងមានជំងឺរមហារីក និងរលាកសន្លាក់ ចង្កេះរំារៃជាច្រើនឆ្នំាមកហើយ គ្រាន់តែលឺ ទឹកភ្នែករបស់ខ្ញុំបានរមាលចុះទំាងមិនដឹងខ្លួន ថែមទំា


មានអារម្មណ៏ស្អាប់ខ្លួនឯង ដែលមិនបានរវៃរវល់នឹងប្រពន្ធនឹងកូន គិតតែរកលុយ …..ប្រពន្ធរបស់ខ្ញុំរបស់ខ្ញុំបាននិយាយសុំទោសបង អូនមិនហ៊ានប្រាប់បងព្រោះជំងឺរបស់អូន មិនអាចព្យាបាលបានទេ ហើយអូនមិនចង់អោយបងចំនាយប្រាក់លើការព្យាបាលសូមបងអត់ទោលអោយ
អូនផង ហើយបងជួយមើលថែរក្សាកូនយើងអោយបានល្អផង។វាពិតជារន្ធត់ណាស់សំរាប់រូបខ្ញុំដែលបានសម្រេចចិត្តខុល មិនបានគិតអោយបានវែងឆ្ងាយ…..រឿងនេះប្រៀបដូចជាប្រលោមលោកតែ វាពិតជារឿងដែលកើតឡើងច្រើនណាស់លើសុខភាពស្ត្រី ស្ត្រីគ្រប់រូបតែងតែគិតគូរពីស្វាមីជាងខ្លួនឯងសូមអ្នកថែទាំនាងអោយបានល្អផង។

ចុះប្រិយប្រិយអ្នកអានគិតយ៉ាងម៉េចដែរ.?

Leave a Reply

Your email address will not be published. Required fields are marked *

shares