អោយនំបន្ចុកញាំុរាល់ថ្ងៃមិនដែលអរគុណ ខឹងពេកដាក់ថ្នាំអោយរាគ តែចុងក្រោយទើប…

មានអ្នកស្រីម្នាក់គាត់តែងតែធ្វើនំបន្ចុកអោយអ្នកផ្ទះញាំុជារៀងរាល់ថ្ងៃ ។ហើយគាត់តែងតែ​ត្រៀម ១ ទៅ ២ ថង់សម្រាប់ដាក់មុខផ្ទះអោយជនអានាថាដែលអត់បាយអត់ទឹក ។ហើយនំនោះតែងតែមានអ៊ុំម្នាក់មកយកជារៀងរាល់ថ្ងៃ អ៊ុំប្រុសម្នាក់ហ្នឹង​ពេលដែលគាត់​មកយកគាត់មិនដែលអរគុណទេថែមទាំងរអ៊ូទៀតផង។

ធ្វើអ្នកស្រីម្នាក់ហ្នឹងមានចិត្តខឹង ហើយក៍បាននិយាយថា៖ “យីតានេះអោយញាំរាល់ថ្ងៃហើយមិនដែលអរគុណសោះ” គាត់ក៏បានយក​​នំបញ្ចុក​ដាក់ថង់ហើយថែមទាំងដាក់ថ្នាំទៀតផង មួយសន្ទុះក្រោយមកគាត់ក៏នឹកឃើញអាណិតលោកតា​ហើយក៏រត់ទៅយកនំនឹងចោលហើយធ្វើនំថ្មីដាក់អោយ ព្រោះថាបុណ្យ​កុសលដែលនាងខំធ្វើ​គឺដើម្បីបួងសួងអោយកូនប្រុសត្រលប់មកវិញ ។

ដល់ស្អែកឡើងស្រាប់តែឃើញកូនប្រុសគាត់ស្រលប់មកវិញ ហើយថែមទាំង​មានខ្លួនស្អុយខោដាច់រហែក ទោះជាយ៉ាងណាក្ដីគាត់ក៏សប្បាយចិត្តដែល​បានកូនត្រលប់មកវិញដោយសុវត្តិភាព ហើយកូនប្រុសគេក៏បាននិយាយប្រាប់ថា គេហេវណាស់កុំតែបានតាចាស់ម្នាក់យកនំបញ្ចុកទៅអោយញាំទេកុំអីដាច់ពោះស្លាប់ហើយ (តើប្រិយមិត្តយល់យ៉ាងណាចំពោះអត្ថបទនេះ)៕

Leave a Reply

Your email address will not be published. Required fields are marked *

shares