ប្តីបែបនេះ មានប៉ុន្មាននាក់? ដេីម្បីជួយប្រពន្ធ នៅផ្ទះ ដូចឆ្មា នៅកន្លែងធ្វើការដូចរាជសី

 

កម្សាន្ត៖ តារាប្រុស ថមមី និងភរិយា សួស វីហ្សា បានធ្វើឲ្យផ្ទុះបណ្ដាញសង្គមកាលពីយប់មិញមិនទាន់ស្ងប់ស្ងាត់ផង ស្រាប់តែព្រឹកឡើងនៅកន្លែងធ្វើការ ថមមី ប្រែក្រឡាទៅជាអ្នកជំនួញម្នាក់ដ៏គួរឲ្យគោរព។ កាលពីយប់មិញលោក ថមមី លក់ដូរបណ្ដើរលេងសើចបណ្ដើរជាមួយអ្នកនាង សួស វីហ្សា យ៉ាងសប្បាយរីករាយ។

លោក ថមមី និងភរិយា សួស វីហ្សា

លោក ថមមី

ជាពិសេសលោក ថមមី ស្ដាប់បង្កប់ប្រពន្ធជានិច្ច ព្រមធ្វើខ្លួនកាត់កេរ្តិ៍កាត់ខ្មាស់តែងខ្លួនពាក់សក់យ៉ាងណាក៏មិនឲ្យទាស់ចិត្តប្រពន្ធឡើយ។ មិនថានៅផ្ទះ ថមមីស្រលាញ់គោរពប្រពន្ធខ្លួនដូចជាឆ្មាយ៉ាងណា ពេលដែលចេញទៅបំពេញភារកិច្ចលោកប្រែក្លាយទៅជាមនុស្សម៉ត់ចត់នឹងការងារគួរឲ្យសរសើរ។

លោក ថមមី និងភរិយា សួស វីហ្សា

រូបប៉ុន្មានសន្លឹករបស់ ថមមី នៅកន្លែងធ្វើការកំពុងបំពេញភារកិច្ចរបស់ខ្លួនយ៉ាងម៉ត់ចត់ ត្រូវបានមហាជនសរសើរមិនដាច់ពីមាត់ថា នៅជាមួយប្រពន្ធដូចឆ្មានៅកន្លែងធ្វើការដូចរាជសី។ លើសពីនោះ គេបានប្រៀបធៀបរូបពីយប់មិញនឹងថ្ងៃនេះ ខុសគ្នាស្រឡះរវាងពេលនៅជាមួយភរិយានិងពេលបំពេញការងារគួរឲ្យកោតសរសើរ៕

រូបភាពពី៖ EL Win

លោក ថមមី យប់មិញ និង ថ្ងៃនេះ

លោក ថមមី

លោក ថមមី

លោក ថមមី

ប្រភព៖khmerload

shares