ដើមប្រម៉ោយដំរី ជារុក្ខឳសថខ្មែរដ៏អស្ចារ្យ អាចព្យាបាលជម្ងឺ ជាច្រើនប្រភេទពូកែស័ក្តសិទ្ធ

ប្រម៉ោយដំរី ជាដើមឱសថខ្មែរយើងដ៏អស្ចារ្យ ជួយព្យាបាលជម្ងឺល្ហិតល្ហៃ ខ្សោយ ជម្ងឺរ៉ាំរៃ អ្នកមិនឃ្លានបាយ បញ្ហាក្រពះពោះវៀន ជួយអ្នកស្គមឲ្យឡើងគីឡូ រម្ងាប់ប្រទាលត្រអាក កាត់បន្ថយកំដៅក្នុងខ្លួន បង្ក្រាបពិសបូសធំៗ ទាស់មិនដឹងមុខ គេងមិនសូវបាន រដូវមកមិនទៀង ហើមសួត ដំបៅសួត ដំបៅក្នុងមាត់ ប្រមេះទឹកបាយ ក្អក ហឺត -ល-


* វិធីប្រើ៖
ប្រើដើម និងស្លឹក លាងឲ្យស្អាត បុកពូតយកទឹក (ត្រងយកកាកចេញ) ញ៉ាំបរិមាណ ស្លាបព្រាបាយ មុនហូបអាហារ១៥នាទី (ហាមប្រើលើស)។
ដាក់ហាលដើម និងស្លឹកហាលក្នុងម្លប់ឲ្យស្ងួត ប្រមាណ ១៥ក្រាម ដាំទឹកហូប កន្លះកែវតូចមុនបាយ។
#រម្ងាប់ប្រទាលត្រអាក៖ ឆុងស្លឹក និងមែកខ្ចីៗហាលក្នុងម្លប់ឲ្យស្ងួត ផឹកដើម្បីរម្ងាប់ប្រទាលត្រអាក ក្រហាយស្បែក។
#ជំនួយឲ្យធាត់៖ ញាំ១ថ្ងៃជាង២លីត្រនឹងជំនួយឲ្យឆាប់មានសាច់។
#បង្ក្រាបបូសធំៗ៖ យកបី ឬបួនដើមមកបុកលាយនឹងពងមាន់ស្រែយកអាក្រហមចេញភក់ៗរួចបិតចំពីលើបូស១ថ្ងៃ៤-៥ដងវានឹងរលាយទៅវិញបាត់ឈឺ។ * ហាលអោយស្ងួតកិនជាម្សៅ កំរិតពី 3-6gm ឬស្ងោរផឹកជាទឹក 200-400ml សំរាប់ព្យាបាល ជំងឺរលាកតំរងនោម។ ហើមសើរស្បែក ដំនិងបិទ កន្លែងហើម ហាមប្រើចំពោះអ្នកជំងឺរលាកថ្លើម។ (ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦)


* ឫសរបស់វា៖ ដាំទឹកហូបព្យាបាលក្អក ហឺត។
* កម្រិតប្រើ៖ ១០-១៥ក្រាមដាំផឹកក្នុង១ថ្ងៃ។ ឯកសារ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ២០០៦ ទំព័រ ១២៩
* សូមប្រយ័ត្ន៖ សូមកុំប្រើជាមួយថ្នាំពេទ្យ ហាមស្ត្រីមានផ្ទៃពោះប្រើ។ បើកម្លាំងខ្សោយពេកបន្ថយបរិមាណប្រើឲ្យតិច ព្រោះប្រើច្រើនពេកអាចមានអាការៈពុលក្អួតបាន។


**បំរាម៖ ហាមប្រើចំពោះស្រ្តីមានផ្ទៃពោះ
***សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់ វិធីខាងលើអាចប្រើនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

Leave a Reply

Your email address will not be published. Required fields are marked *

shares