ឈឺចិត្តទ្រំាមិនបាន! បុរសដែលរងការចោទប្រកាន់ថាមានទំនាក់ទំនងស្នេហាជាមួយ អ្នកនាង ដេត ម៉ាលីណា ចេញមុខមកហើយ ដោយប្រាប់ច្បាស់ៗថា “ចង់លេងខ្ញុំគួរចេញមកលេងទល់មុខគ្នា គ្រាន់តែបាយជុំគ្នា ក៏អាចថាជាសា​​​ហា​​យបានដែរឬ? គាត់ជាមិត្តខ្ញុំជាង១០ឆ្នាំហើយ ហើយទៅបាយជុំគ្នា ក៏.​​..”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ល្បីកក្រើកលើបណ្តាញសង្គម ក្រោយពេល អតីតភរិយាលោក ឌួង ឆាយ គឺអ្នកនាង ដេត ម៉ាលីណា បើករថយន្តបុកពំនុះកាត់ទ្រូងផ្លូវមួយទំហឹង បណ្តាលឲ្យរថយន្តស៊េរីខ្ពស់ Rolls Royce របស់រូបនាង ខូចខាតខាងមុខ យ៉ាងដំណំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយផ្អើលពីរឿងគ្រោះថ្នាក់ចរាចរណ៍ មហាជនស្គាល់ច្បាស់ថា ម្ចាស់ឡានជាអតីតភរិយាលោក ឌួង ឆាយ ហើយនោះ ក៏ស្រាប់តែលេចឮដំណឹងថា មុនពេលកើតហេតុរូបនាង និងម្ចាស់ផឹកស៊ីមួយកន្លែង មានទំនាស់នឹងគ្នា ប្រវាយប្រតប់គ្នា មិនតែប៉ុណ្ណោះ ថែមទាំងល្បីថា អ្នកទាំងពីរមានទំនាក់ទំនងនឹងគ្នា ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មុននេះបន្តិច អ្នកនាង ដេត ម៉ាលីណា ជាម្ចាស់សាមីខ្លួន បានចេញបញ្ជាក់ពីដំណឹងនេះ យ៉ាងដូច្នេះថា ៖

ការពិតមាន នាងខ្ញុំនិងបញ្ចេញភស្តុតាង អ្នកដែលបានចោទនិងគំរាមខ្ញុំថានឺងធ្វេី អោយបងប្អូនទាំងអស់គ្នាមានការយល់ច្រលំ មកលេីរូបខ្ញុំមនុស្សប្រុសម្នាក់នេះ ពិតជាថោកទាបខ្លាំងណាស់ដែលហ៊ានបំភាន់ ការពិតមកលេីរូបនាងខ្ញុំ និង មិត្តភក្ត័របស់ខ្ញុំថាជាសាហាយស្មន់ និងគ្នាទាំងដែលពួកខ្ញុំមិនបាន មានទំនាក់ទំនងអ្វីលេីសពីមិត្តភក្តិទាល់តែសោះ​ ហេីយសារពត៍មានខ្លះដែលចុះបង្ខូចឈ្មោះខ្ញុំ ទាំងអស់បេីនៅបន្តចុះពត៍មានមិនពិតខ្ញុំនិងដាក់ពាក្យបណ្តឹង​ មានតែមនុស្សថោកទាបទេ ដែលធ្វេីទង្វេីបែបនេះខ្ញុំនិងបញ្ចេញភស្តិតាងនៅថ្ងៃស្អែក មនុស្សប្រុសម្នាក់នេះពិតជាថោកទាបលេីសការគិត តេីពេលណាទេីបឈប់តាមចងកម្មពារខ្ញុំបន្តទៀត ផ្តាំទៅមនុស្សប្រុសដែលថោកទាបម្នាក់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ចង់លេងខ្ញុំគួរចេញមកលេងទល់មុខគ្នា។ គ្រាន់តែបាយជុំគ្នា ក៏អាចថាជាសា​ហា​យបានដែរឬ? គាត់ជាមិត្តខ្ញុំជាង១០ឆ្នាំហើយ ហើយទៅបាយជុំគ្នា ក៏មិនមែនតែ២នាក់ទេ គឺមានគ្នាច្រើនសប្បាយលក្ខណៈមិត្តភាព សូម្បីតែអង្គុយ ក៏មិនដែលជាប់កៅអីគ្នាដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកបង្កើតរឿងនេះឡើង គេដឹងច្បាស់ណាស់ថា ខ្ញុំជាមិត្តនិងនាង តែគេចោទបែបនេះ ដើម្បីបង្ខូ​ចកេរ្តិ៍ឈ្មោះ ខាងស្រី។ សាកគិតមើលរឿងគ្រោះថ្នាក់ចរាចរណ៍សោះ ហេតុអីទាញដល់រឿងចោទជាសាហា​​យ ​ដើ​ម្បីបំ​បា​ក់មុ​ខខា​ងស្រី អោយកាន់តែខ្លាំង ដូច្នេះតើអ្នកណាជាអ្នកនៅពីក្រោយរឿងនេះបងប្អូនយល់ហើយ។ បើ​បើ​កឡា​នដេ​ញបុ​​កគ្នាមែន គួរតែបញ្ចេញកាមេរ៉ាមក ព្រោះតាមផ្លូវមានកាមេរ៉ាច្រើនណាស់ លាក់មិនជិតទេ។ កុំយករឿងមិនពិតយកមកប្រឌិតដើម្បីវា​​យប្រ​​ហា​​ក្រោយខ្នងអ៊ីចឹងថោកទាបណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការចោទប្រកាន់ទាំងនោះមានភស្តុតាងអ្វីខ្លះ? ឈ​ប់សា​ងបា​បទៅ​សំ​លា​ញ់ ព្រោះខ្ញុំឃើញថាបា​​បទាំងនោះ បានតបស្នងឯងវិញច្រើនណាស់ហើយ សង្ស័យអ្វីមកសួរនាំបាន កុំធ្វើរឿងថោ​កទា​​ប ប្រ​ឌិ​តឥតការពិតដូច្នេះ គេហៅថាកំសាក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើចង់សួរនាំតេមក ឆ្លើយភ្លាមព្រោះយើងក៏ជាមិត្តនិងគ្នាដែរ តែប្រហែលសំលាញ់លេងស្គាល់ខ្ញុំហើយទេដឹង ព្រោះសំលាញ់ឡើងធំពេក ភ្លេចអ្នកតូចតាចដូចខ្ញុំ ទើបមិនសួរនាំ។ ហើយសូមផ្តាំទៅអស់លោកសារព័ត៌មានមួយចំនួនតូចខ្លះផងថា បើច្បាស់ចាំផ្សាយ កុំព្រាវៗព្រោះអស់លោកនឹងប្រឈមនឹងច្បាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុនទទួលលុយសំនូកគេ គួរគិតដល់ហានិភ័យផង។ រៀនដល់កំរិតណាដែរ បានលោកមានសិទ្ធយករូបខ្ញុំយកទៅបង្ហោះបែបនេះ? មានការអនុញ្ញាតពីសមីខ្លួនទេ? ឯកឧត្តម រដ្ឋមន្រ្តី គួរពិនិត្យមើលវិជ្ជាជីវៈកូនចៅផងទាន កុំអោយខូចឈ្មោះដល់ស្ថាប័នជាតិ ព្រោះខ្ញុំក៏ជាអ្នកគោរពស្រលាញ់ថ្នាក់ដឹកនាំជាតិយើងងរាល់ថ្ងៃដែរ មេត្តាទានជ្រាបដោយក្តីគោរព”៕

shares