គ្រប់ទឹកហើយម្តងនេះ !! មិននឹកស្មានសោះ ថូបុរាណកញ្ចាស់១នេះ មានផ្ទុកកាក់មាសយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយដល់ពេលដឹងតម្លៃរបស់វាវិញសន្លប់ឈរ…(មានវីដេអូ)

បរទេស៖ ក្រុមបុរាណវិទូរបស់ប្រទេសអ៊ីតាលី បានប្រទះឃើញថូបុរាណមួយ អំឡុងពេលធ្វើកំណាយ លើរោងមហោស្រពចំណាស់ភាគខាងជើងប្រទេស ។ បន្ទាប់ពីការសម្អាតធូលីដោយប្រុងប្រយ័ត្នរួចមើលទៅខាងក្នុងថូ ស្រាប់តែឃើញកាក់មាសជាច្រើន ពណ៌លឿងឆ្អិនឆ្អៅ ដែលមានតម្លៃមហាសាល ព្រោះវាជាកាក់មាសបុរាណកម្រមានបំផុតលើលោក។ នេះបើតាមការចុះផ្សាយរបស់CNNនាពេលកន្លងទៅថ្មីៗនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាម CNNស្រង់សម្តីបុរសម្នាក់ស្ថិតក្នុងហេតុការណ៍នោះ បានឱ្យដឹងថា កាក់មានរាប់រយ ដែលនៅចាំងចិញ្ចាច នេះ អាចមានអាយុកាលតាំងពីចក្រភពរ៉ូម៉ាំងឯណោះ ។ រតនសម្បត្តិ មានតម្លៃមិនអាចកាត់ថ្លៃបាននេះត្រូវ បានគេរកឃើញក្នុងថូចំណាស់កប់ក្រោមដីនៃរោងមហោស្រព Cressoni Theaterនាទី ក្រុង Comoភាគខាងជើងប្រទេសអ៊ីតាលី។តំបន់ដែលប្រទះឃើញថូនេះ កំពុងស្ថិតនៅក្រោមការកំណាយ ព្រោះជាតំបន់ប្រវត្តិសាស្ត្រមួយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទងនឹងការរកឃើញកាក់មាសដ៏ច្រើននេះ លោក Alberto Bonisoli ដែលជារដ្ឋមន្ត្រី ក្រសួងវប្បធម បាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មានថា ខាងក្រសួងមិនទាន់ដឹងច្បាស់នៅឡើយអំពីរឿងរ៉ាវ លម្អិត នៃកាក់មាស ។ លោកបន្តថា ការរុករកមានសារសំខាន់សម្រាប់ប្រវត្តិសាស្ត្រ និងវប្បធម៌។

 

ចំណែក តំបន់ ដែលកំពុងស្ថិតក្រោមការរុករក វាពិតជាកំណត់បាននូវប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយសម្រាប់ក្រុមបុរាណវិទូ។ បើតាមប្រភពព័តមានដដែល បានបញ្ជាក់ថា កាក់នៅក្នុងថូនេះ ត្រូវបានប្រទះឃើញកាលពីសប្ដាហ៍មុន ហើយ ក្រុមអ្នកស្រាវជ្រាវបានបញ្ជូនទៅមន្ទីរពិសោធន៍របស់ក្រសួងនៅឯក្រុង Milanដើម្បីត្រួតពិនិត្យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក រឿងរ៉ាវលម្អិត និង លទ្ធផល នៃការស្រាវជ្រាវដ៏ធំនេះ នឹងធ្វើឡើងក្នុងសន្និសីទ នៅថ្ងៃចន្ទសប្ដាហ៍ ក្រោយ ។ ព្រោះការស្រាវជ្រាវត្រូវចំណាយពេលយូរ ដើម្បីរកឫសគល់នៃកាក់មាស។ក្រសួងមិនបានធ្វើការ វាយតម្លៃទៅលើកាក់ទាំងនេះទេ ប៉ុន្តែបើតាមរបាយការណ៍ដោយសារព័ត៌មានរបស់ប្រទេសអ៊ីតាលីបានអះអាង ថាវាអាចមានតម្លៃដល់ទៅរាប់លានដុល្លារ។

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចាប់អារម្មណ៍ថា កាក់នេះស្ថិតនៅក្នុងថូយ៉ាងល្អ ដោយនៅមានពណ៌លឿងឆ្អៅមើលទៅជាមាសល្អបំផុតក្នុងសម័យ នោះ ប៉ុន្តែមិនទាន់ដឹងថា ស្ថិតក្នុងឆ្នាំនៅឡើយនោះទេ ដោយរង់ចាំការស្រាវជ្រាវសិន ។ ចំពោះរោង មហោស្រពនេះបានបើកដំណើរការកាលពីឆ្នាំ១៨០៧មុន ពេលធ្វើទំនើបកម្មមកជារោងភាពយន្ត ហើយក៏បិទ ទ្វារវិញក្នុងឆ្នាំ១៩៩៧ ។

 

តំបន់នេះនៅមិនឆ្ងាយពី Novum Comum ដែល ជាកន្លែងសំខាន់ មួយរបស់ចក្រភពរ៉ូម៉ាំងសម័យបុរាណ។ ក្រសួងបានបញ្ជាក់ថា ការប្រទះឃើញកាក់មាសទាំងនេះ គឺជារបកគំ ហើញដ៏អស្ចារ្យមួយសម្រាប់ការរុករកធ្វើកំណាយក្នុងតំបន់ ។ កាលពីឆ្នាំ2016កន្លងទៅក្រុមអ្នកបុរាណវិទូក៏ បានប្រទះឃើញកាក់មាសមួយ ដែលមានអាយុកាលជាង២០០០ឆ្នាំ នៅតំបន់Jerusalemផងដែរ។ កាក់នោះមានមុខរបស់ Neroដែលជាអធិរាជចក្រភពរ៉ូម៉ាំងសម័យបុរាណ។

 

 

 

 

 

shares