ប្រសើរណាស់! ក្រោយធូរស្បើយបន្តិចពីកូវីដ ស្រាប់តែCV11 បង្ហោះសារប៉ុន្មានឃ្លាថា…

 

បារ៉ែន÷ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយខ្លួន និងមិត្តរួមក្រុម៥នាក់ផងទៀត កើតជំងឺកូវីដ១៩ ក្នុងកំឡុងពេលត្រៀមប្រកួតតង់ទី២ក្នុងជំនួបដណ្តើមកៅអីទៅកាន់វគ្គបន្តជាមួយកោះហ្គាំ កីឡាករបាល់ទាត់ដ៏ឆ្នើមមួយរូបប្រចាំក្រុមជម្រើសជាតិកម្ពុជា លោកចាន់ វឌ្ឍនាកា ឬដែលអ្នកនិយមគាំទ្រកីឡាបាល់ទាត់ស្គាល់ថាជាCV១១នោះ យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនបានបង្ហោះសារយ៉ាងដូច្នេះថា÷

ជាដំបូងខ្ញុំសូមអរគុណដល់ប្រមុខថ្នាក់ដឹកនាំ និង មន្ត្រីពាក់ព័ន្ធ មន្រ្តីសហព័ន្ធបាល់ទាត់កម្ពុជាដែលស្វះស្វែងជួយសម្រួល និង យកចិត្តទុក្ខដាក់ព្យាបាលយើងនៅទីនេះ និង អរគុណដល់បងប្អូន អ៊ុំ ពូមីង យាយតា ដែលបានជូនពរបារម្ភដល់ពួកយើង ស្ថានភាពពួកយើងចាប់ផ្ដើមប្រសើឡើងពីមួយថ្ងៃទៅ

មួយថ្ងៃ ហើយពេលនេះពួកយើងកំពុងតែមានសុខភាពល្អឡើងវិញដោយមានការយកចិត្តទុក្ខដាក់ពីសំណាក់គ្រូពេទ្យនៅទីនេះ ២៤ម៉ោងលើ២៤ម៉ោង ខ្ញុំនឹងប្រយុទ្ធប្រឆាំងជាមួយជំងឺនេះ សូមបងប្អូន អ៊ុំ ពូមីង យាយតា ទាំងអស់បន្តអនុវត្តន៍នៅវិធានការណ៍៣កុំ៣ការពារអោយបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាលចាន់ វឌ្ឍនាកា

សូមបញ្ជាក់ផងដែលថា ក្រោយឆ្លងកាត់វគ្គPaly Off នេះកម្ពុជានឹងបន្តទៅកាន់វគ្គបែកចែកពូលជាបន្តទៀត៕

ចាន់ វឌ្ឍនាកា

ចាន់ វឌ្ឍនាកា

ចាន់ វឌ្ឍនាកា និងមិត្តរួមក្រុម

លទ្ធផលនៃការប្រកួត

ប្រភព៖- Khmerload

shares