គួរឲ្យសរសើរណាស់! ព្រះនាងតូចជេនណា រាំពូកែមិនចាញ់ក្រុម OMG នោះទេ (មានវីដេអូ)

 

ភ្នំពេញ៖ កាលពីថ្មីនេះ គណនីរបស់ក្រុមរាំ OMG បានបង្ហោះវីដេអូរាំរបស់ខ្លួ​នទៅក្នុងបណ្ដាញសង្គម ដែលនៅក្នុងនោះ ព្រះនាងជេនណា ក៏បានចូលរួមរាំជាមួយផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេនោះគឺ​ សមត្ថភាពរាំរបស់ព្រះនាងតូច ដែលរហ័សរហួនបញ្ចេញក្បាច់មិនចាញ់ក្រុមរាំអាជីពនោះឡើយ។

ព្រះនាងជេនណា

តាមរយៈវីដេអូក្បាច់រាំរបស់ ព្រះនាងជេនណា ដែលទ្រង់រាំជាមួយក្រុម OMG បានធ្វើឲ្យមហាជនកោតសរសើរអំពីសមត្ថភាពពូកែរាំបានយ៉ាងល្អទាក់ទាញមិនខុសអីក្រុមរាំជំនាញនោះទេ។ លើសពីនោះ បទចម្រៀងដែលព្រះនាងជេនណារាំនោះត្រូវបានគេស្គាល់ថា​ជាបទចម្រៀងដែលពិបាករាំជាងគេ ប៉ុន្ដែព្រះនាងបែរជារាំបានយ៉ាងស្ទាត់ជំនាញ។​

ដោយឡែក ព្រះនាងជេនណា មានព្រះជនក្មេងវ័យក៏ពិតមែន ប៉ុន្ដែព្រះនាងមានដុងខាងសិល្បៈនិងមានទេពកោសល្យស្ទើគ្រប់ជំនាញសិល្បៈ មិនថាតែការសម្ដែង ច្រៀង ឬរបាំនោះទេ។ តាមរយៈទេពកោសល្យទាំងនេះហើយដែលធ្វើព្រះនាងមានភាពលេចធ្លោមហាជនស្រលាញ់ចូលចិត្ត៕

ព្រះនាងជេនណា

ព្រះនាងជេនណា

សូមទស្សនាវីដេអូការបញ្ចេញសមត្ថភាពរាំរបស់ព្រះនាងជេនណាខាងក្រោម៖

ប្រភព៖khmerload

shares