ញាក់សាច់ ! ស្ងាត់ៗ Love Riya ទំលាយ ប្រាក់ចំណូលរបស់ខ្លួន បានពីការរកស៊ី ដោយក្នុង១ថ្ងៃ ទទួលបានរហូតដល់ទៅ…(មានវីដេអូ)

មហាជនទូទៅ ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនពិតជាស្គាល់ នារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ សេ​ង ស្រី​រ័ត្ន ហៅ Love Riya ហើយ ដែលជាអ្នកលក់ឡេ និងម្ចាស់មុខជំនួញ មួយចំនួនទៀត ដែលកំពុងទទួលបានការគាំទ្រ និង ជោគជ័យខ្លាំង លើរបររកស៊ីទំាងនេះ សឹងតែមិនគួរឲ្យជឿ។

 

នាពេលកន្លងទៅ ស្ត្រីវ័យ ៣៥ ឆ្នាំ រស់ នៅក្រុង​តា​ខ្មៅ ខេត្តក​ណ្ដា​ល រូបនេះ បានបង្ហាញផ្ទះវីឡាគំរូ ដ៏ធំស្កឹមស្កៃមួយ សម្រាប់កូនស្រីជាទីស្រឡាញ់ ព្រមទាំងភ្ជាប់សារបញ្ជាក់ថា “នេះជាផ្ទះ របស់កូនទែនៗ របស់មាំ មី   មាំ មី ទិញ នៅប៉េងហួតក៏បាន ក្តីសុខរបស់មាំ មី គឺ កូនជ្រូកពេជ្រ”។

  

នៅមិនទាន់អស់ទេ កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ Love Riya បានទំលាយរឿងមួយ ដែលមានខ្លះពិតជាចង់ដឹង នោះគឺ ចំនូលក្នុង១ថ្ងៃ Love Riya រកបាន ពី ៤ ទៅ ៥ ពាន់ ដុល្លារ ឯណោះ តែក៏ត្រូវយកទៅចំណាយ ទៅលើបុគ្គលិករបស់ខ្លួន ច្រើនផងដែរ។

Riya និយាយថា “រាល់ថ្ងៃចំណូលរបស់ខ្ញុំ មួយថ្ងៃខ្ញុំរកបានច្រើនដែរ អញ្ចឹងហើយ ខ្ញុំចង់និយាយថា ខ្ញុំនៅភ័យ ខ្ញុំនៅបារម្ត ព្រោះ១ថ្ងៃៗ ខ្ញុំលក់បានច្រើនដែរ មិនមែនតិចទេ សម្រាប់ប្រាក់ខែនៅស្រុកខ្មែរ ខ្ញុំគិតថា ១ថ្ងៃខ្ញុំរកបាន ប្រហែលប្រាក់ខែគេ១ខែ…”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

             

Leave a Reply

Your email address will not be published. Required fields are marked *

shares