មនុស្សកុំមើលងាយមនុស្ស! អ្នកសុំទានមកទិញនំប៉ាវ អ្នករត់តុមិនលក់ឲ្យ ហើយនៅមកវាយដៃអ្នកសុំទានទៀត លទ្ធផលចុងក្រោយ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានហាងលក់នំប៉ាវមួយកន្លែងដំណើរការល្អ ហើយថែមទាំងលក់ដាច់ទៀត បើនិយាយពី​អតិថិជនវិញគឺចេញចូលពេញៗរាល់ថ្ងៃ តែដល់ថ្ងៃមួយ មានអ្នកសុំទានម្នាក់ ស្លៀក​ពាក់សំលៀកបំពាក់ដាច់រញ៉េរញ៉ៃ ប្រឡាក់ប្រឡូស ពេញខ្លួន​បាន​ដើរមកដល់មាត់ទ្វារហាងនំប៉ាវ ធ្វើអោយ អតិថិជនបិទច្រមុះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នករត់តុក្នុងហាងចេញមកស្តីឲ្យ ហើយដេញអ្នកសុំទាននោះចេញឲ្យផុតពីហាង តែអ្នកសុំទាននោះនិយាយថា «បងអើយ ខ្ញុំមិនមែនមកសុំទានទេ ខ្ញុំមកទិញនំប៉ាវ »អ្នកសុំទាននិយាយ បណ្តើរដកលុយរាយៗ ម្តងមួយៗមករាប់​ហុចឲ្យអ្នករត់តុ​បណ្តើរ…អ្នករត់តុមានអារម្មណ៍ ថាធុញទ្រាន់ជាមួយនឹងអ្នកសុំទាននោះណាស់ ក៏ប្រើកម្លាំងបាយវាសដៃអ្នកសុំទាននោះ ហើយលុយក៏ខ្ទាតខ្ជាយ ពេញផ្លូវ ។ អ្នកសុំទានតក់ស្លុតក៏ប្រញាប់រើសលុយពីដីមកវិញ ហើយរាប់ តែមិនគ្រប់​ដើម្បី​ទិញនំប៉ាវ គាត់ខំរកមើលលុយដែលជ្រុះ ហើយរក មើលយ៉ាងណាក៏មិនឃើញ​លុយគាត់ដែលបានបាត់ទៅមួយសន្លឹកដដែល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្លេងមួយបានបន្លឺនៅខាងក្រោយខ្នងរបស់គាត់ លុយមួយសន្លឹក នេះ​លោក​ធ្វើ​ជ្រុះមែនដែរ ឬទេ??? អ្នកសុំទានងើយមុខមើលក៏ស្គាល់ថា ជាថៅកែម្ចាស់ហាង គេក៏​មិនហ៊ានសូម្បីតែទទួលលុយពីថៅកែមកវិញ ហើយក៏បម្រុងនឹងរត់គេច ដោយ​ភាព​ភ័យខ្លាច តែត្រូវថៅកែហាង ហៅឲ្យឈប់ព្រមទាំងនិយាយថា សូមស្វាគមន៍លោក ដែលបានមកទិញនំប៉ាវនៅហាងយើងខ្ញុំ តើលោកចង់បាន នំប៉ាវ សាច់អ្វីដែរ??? អ្នកសុំទាននោះក៏ឈប់ភ្លាមដោយភាពងើយឆ្ងល់ មួយសន្ទុះទើបអ្នកសុំទាននោះឆ្លើយតបត្រឡប់ទៅវិញថា «ខ្ញុំចង់ បាន​នំប៉ាវ​ស្នូលសាច់ជ្រូកមួយ សូមមេត្តាចាំបន្តិចថៅកែបានយក នំប៉ាវក្នុងឆ្នាំងចំហុយ​ក្តៅៗ​ហុចទៅឲ្យអ្នកសុំទានយ៉ាងឱនលំទោន ហើយបែរទៅសួរអ្នករត់តុ​ដែលជា​កូនឈ្នួល​ថា នេះឬជាវិធីស្វាគមន៍អតិថិជនរបស់ឯងមែនទេ? អ្នករត់តុឆ្លើយតបទៅដៅកែ វិញថៅកែថា តែគេជាអ្នកសុំទានម្នាក់ អ្នករត់តុខំរៀបរាប់ឆ្លើយ ទោះគេជាអ្នកសុំទាន តែគេជាអតិថិជនរបស់យើង ខ្ញុំនឹងដេញឯងចេញពីថ្ងៃឥឡូវ នេះហើយ!ថៅកែនិយាយទៅកាន់អ្នករត់តុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីនោះមករឿងដែលធ្វើឲ្យអ្នក​នៅ​ក្នុង​ហាងចម្លែកចិត្តជាងនេះ គឺថៅកែ ហាងបានឲ្យអ្នកសុំទានម្នាក់នោះមកធ្វើជាកូនឈ្នួលរត់តុវិញម្តង ហើយក្រោយ ពេលដែលអ្នកសុំទានម្នាក់នោះ ងូតទឹកជំរះរាងកាយ បានស្អាតបាត បាន​បង្ហាញ​ពីភាពស្រស់សង្ហា ដែលគេមាន មិនគួរឲ្យជឿ ហើយជា មនុស្សឧស្សាហ៍ព្យាយាម​ធ្វើការទៀតផង ដែលក្រោយមកបានក្លាយជាជំនួយការថៅកែ ក្រោយមកមានអ្នក មកសួរថៅកែ ដោយចម្ងល់ថា ហេតុអីបានជាថៅកែដឹងថាអ្នកសុំទានម្នាក់ហ្នឹង គឺជា មាសសុទ្ធរបស់ថៅកែ? ថៅកែក៏ឆ្លើយតបវិញថា គេគឺជាមនុស្ស គោរពខ្លួនឯង ការដែលមិនគោរពអ្នកដទៃ គឺមានន័យថា មិនគោរពខ្លួនឯង ហើយមានតែមនុស្ស​មិនគោរពខ្លួនឯងប៉ុណ្ណោះ ទើបមិនគោរពការងារដែលខ្លួនបានធ្វើ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានព័ត៌មានថ្មីៗថ្ងៃនេះ កំពូលរូបភាពស៊យបំផុតក្នុងជីវិត មិនដឹងថាគួរតែអាណិត ឬក៏គួរឲ្យចង់សើច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចដែលយើងបានដឹងស្រាប់ហើយថាគ្រប់រូបថត ឬរូបភាពទាំងអស់សុទ្ធតែមានបង្កប់អត្ថន័យរបស់វា រូបថតខ្លះពេលអ្នកមើលហើយធ្វើឲ្យអ្នកមានអារម្មណ៍ក្រៀមក្រំ រូបថតខ្លះទៀតធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយរីករាយ រូបថតខ្លះអាចធ្វើឲ្យអ្នកនឹកឃើញនូវអនុស្សាវរីយ៍ចាស់ៗ មិនត្រឹមតែប៉ុណ្ណឹងទេវានៅមានច្រើនទៀត។ ទន្ទឹមនឹងនេះផងដែរ យើងនឹងលើកយករូបថតដែលអាចធ្វើឲ្យអ្នកសើចចុកពោះ ព្រោះអ្នកគិតថាវាមានតែមួយទេនៅក្នុងលោកនេះ។

shares