ជាគំរូដ៏ល្អបំផុត!សិស្សពូកែនិទ្ទេស A គាត់ជាកូនកំព្រាឪពុករស់នៅជាមួយម្តាយចាស់ ធ្វើការជាអ្នកអនាម័យ គាត់ប្រឹងប្រែងរៀនសូត្រណាស់ ពេលនេះគាត់ទទួលបាន…(មានវីដេអូ)
បេក្ខជនគ្រប់រាជធានី ខេត្ត ទទួលបាននិទ្ទេស A ចំនួន ១៧៥៣ នាក់ ក្នុងនោះ បេក្ខជនមកពីរាជធានី ភ្នំពេញ ៥៦៥ នាក់, ខេត្តសៀមរាប ១៥៣ នាក់, កណ្តាល ១២៧ នាក់, បាត់ដំបង ១២៣ នាក់, កំពង់ចាម ១១៨ នាក់, បន្ទាយមានជ័យ ៩៩ នាក់, តាកែវ ៩៩ នាក់, ព្រៃវែង ៨៧ នាក់, កំពត ៧៥ នាក់, ត្បូងឃ្មុំ ៥៤ នាក់, ក្រចេះ ៤៥ នាក់, កំពង់ធំ ៤១ នាក់, កំពង់ស្ពឺ ៣៣ នាក់, ពោធិ៍សាត់ ២៨ នាក់, ស្វាយរៀង ២៦ នាក់, កំពង់ឆ្នាំង ២២ នាក់, ព្រះសីហនុ ២០ នាក់, រតនគិរី ០៩ នាក់, ស្ទឹងត្រែង ០៦ នាក់, ប៉ៃលិន ០៦ នាក់, ឧត្តរមានជ័យ ០៥ នាក់, កោះកុង ០៤ នាក់, ព្រះវិហារ ០៤ នាក់, កែប ០៣ នាក់, និងខេត្តមណ្ឌលគិរី ០១ នាក់ ៕
យុវជនម្នាក់ កំពុងធ្វើឱ្យមហាជនមានក្ដីកោតសរសើរជាពន់ពេក ខំប្រឹងប្រែងរៀនសូត្រ ជម្នះគ្រប់ឧបសគ្គ ទោះបីជីវភាពខ្វះខាតយ៉ាងណាក៏មិនបោះបង់ ទីបំផុតទទួលបានលទ្ធផលដ៏ប្រសើរ គឺជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A ។នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Beun Seavly បានសរសេររៀបរាប់ថា សិស្សពូកែនិទ្ទេស A គាត់ជាកូនកំព្រាឪពុកនៅជាមួយម្តាយចាស់ ធ្វើការអនាម័យ គាត់តស៊ូរៀន ណាស់៕ ចង់ជ្រាបកាន់តែច្បាស់ គួរឲ្យរំភើបយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖